• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំឡាវ ចិន កម្ពុជា រុស្ស៊ី និងសហរដ្ឋអាមេរិក អបអរសាទរទិវាបុណ្យជាតិវៀតណាម

ក្នុងឱកាសខួបលើកទី ៨១ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៦) ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានផ្ញើសារទូរលេខ និងលិខិតអបអរសាទរទៅកាន់ថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋវៀតណាម។

ក្បួនដង្ហែររបស់អង្គភាពកាំភ្លើងធំយោធានៃកងទ័ពប្រជាជនវៀតណាមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាដ៏ជោគជ័យ និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (រូបថត៖ VNA)

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសង្កត់ធ្ងន់ថា សមិទ្ធផលរបស់វៀតណាម គឺជាបទពិសោធន៍ដ៏មានតម្លៃ និងជាការលើកទឹកចិត្តដ៏ធំធេង សម្រាប់បុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេសឡាវ។ ទោះបីជាស្ថានភាពតំបន់ និងអន្តរជាតិមានបម្រែបម្រួលយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែ ឡាវប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីការពារ និងពូនជ្រុំទំនងរបស់ខ្លួនជាមួយវៀតណាម។ ទំនាក់ទំនងឡាវ-វៀតណាមស្រស់បំព្រងនិងស្ថិតស្ថេរជានិរន្ត។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំសំខាន់ៗ របស់ចិន ក៏បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម វៀតណាមពិតជានឹងសម្រេចបានជោគជ័យរាល់គោលដៅ និងភារកិច្ចដោយមហាសន្និបាតលើកទី ១៤ ដាក់ចេញ ហើយឈានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅគោលដៅពីរ គឺ១០០ឆ្នាំនៃការបង្កើតបក្ស (១៩៣០-២០៣០) និង១០០ឆ្នាំ ការបង្កើតប្រទេសជាតិ (១៩៤៥-២០៤៥)។ ថ្នាក់ដឹកនាំសំខាន់ៗរបស់ចិនបានបញ្ជាក់ថា តែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងការទូតអ្នកជិតខាង; ត្រៀមខ្លួនរួចជាស្រេចរួមជាមួយវៀតណាម លើកកម្ពស់មិត្តភាពប្រពៃណីបន្ថែមទៀត បង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅ នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកកាន់តែធំធេងដល់បុព្វហេតុសន្តិភាព និងវឌ្ឍនភាពសម្រាប់មនុស្សជាតិ។

ថ្នាក់ដឹកនាំកម្ពុជាបានសង្កត់ធ្ងន់ថា កម្ពុជាតែងតែគោរពចំពោះទំនាក់ទំនង "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងនិរន្តរភាពយូរអង្វែង" ជាមួយ វៀតណាម។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា ប្រជាជននៃប្រទេសទាំងពីរ ទាំងបច្ចុប្បន្ន និងអនាគត នឹងសម្រេចបានជ័យជម្នះកាន់តែច្រើន។ តាមនោះ រួមចំណែកដល់ការរឹងបន្តឹងថែមទៀត ទំនាក់ទំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ។

ថ្នាក់ដឹកនាំរុស្ស៊ីបានបញ្ជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីកំពុងអភិវឌ្ឍជាវិជ្ជមាន។ ឈរលើស្មារតីមិត្តភាព និងការគោរពគ្នាទៅវិញទៅមក ប្រទេសទាំងពីរនឹងបន្តលើកកម្ពស់គំនិតផ្តួចផ្តើម និងខ្លឹមសារជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈពេលដែលសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាក្នុងតំបន់និងអន្តរជាតិ ដោយឆ្លើយតបផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

នៅក្នុងសារអបអរសាទរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសើរឯករាជ្យភាពរបស់វៀតណាម ដោយសង្កត់ធ្ងន់ថា នេះជាសក្ខីភាពនៃកម្លាំង និងភាពធន់របស់ប្រជាជនវៀតណាម និងជាមរតកដ៏បំផុសគំនិតសម្រាប់មិត្តភាពរវាងប្រទេសទាំងពីរ។ ដោយវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែគោរពចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរចំពោះសន្តិភាព វិបុលភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ ចំពោះតួនាទីជាអ្នកដឹកនាំសកលដែលកំពុងកើនឡើងរបស់វៀតណាម ជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តកសាងលើវឌ្ឍនភាពដែលសម្រេចបាន ដោយសហការគ្នាដើម្បីវិបុលភាព និងសន្តិសុខរួម។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំវៀតណាមក៏បានទទួលបានសារអបអរសាទរពីថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ម៉ុងហ្គោលី ព្រះចៅអធិរាជ ណារូហ៊ីតូនៃប្រទេសជប៉ុន ប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង នៃសាធារណរដ្ឋបារាំង និងព្រះមហាក្សត្រឆាលទី ៣ នៃចក្រភពអង់គ្លេសផងដែរ៕

តាម vovworld.vn/km-KH

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។

Top