គ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ តំបន់វិមានប្រធានរដ្ឋ (រូបថត៖ VNA)
អបអរសាទរខួបលើកទី ៨១ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៦) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៦) នាព្រឹកថ្ងៃទី២ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញចូលប្រាង្គគោរពវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូបរំលឹកដល់លោកប្រធាន នៅផ្ទះលេខ ៦៧ មណ្ឌលកេរដំណែលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ។
ប្រជាជនទីក្រុងហាណូយ ស្វាគមន៍ និងគោរពអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម (រូបថត៖ VNA)
នាព្រឹកនេះផងដែរ នៅទីក្រុងហាណូយ ចាប់ពីព្រឹកព្រលឹម ប្រជាជនមួយចំនួនធំបានប្រមូលផ្តុំគ្នានៅទីលានបាឌីញប្រវត្តិសាស្ត្រ ដើម្បីចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ និងទស្សនាមណ្ឌលកេរដំណែលរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានប្រធានរដ្ឋ។
មុននោះ តាំងពីព្រឹកព្រលឹម ពិធីបង្ហូតទង់ជាតិដ៏ឧឡារិកមួយត្រូវបានធ្វើឡើងនៅទីលាន បាឌីញ។ ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅទីលាន ដោយបែរមុខទៅទង់ជាតិដែល បក់រវិចៗ នៅពីមុខប្រាង្គលោកប្រធានហូជីមិញ ក្នុងអំឡុងពេលដ៏ពិសិដ្ឋនៃទិវាបុណ្យតេតឯករាជ្យ៕