• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួន ក្លាយជាដៃគូរបស់អង្គការសហប្រតិបត្តិការសៀងហៃ

ដោយមានការអនុញ្ញាតពីអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម, លេខាមជ្ឈិមបក្ស អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាសំខាន់ៗនាថ្ងៃទី ១ ខែកញ្ញា នៅក្នុងកិច្ចប្រជុំកំពូល SCO បើកទូលាយ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។

ថ្នាក់ដឹកនាំនៃប្រទេសនានាដែលចូលរួម SCO ២០២៦។ រូបថត៖ VNA

អញ្ជើញវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងការអភិវឌ្ឍរយៈពេល ២៥ ឆ្នាំរបស់ខ្លួន អនុប្រធានរដ្ឋលោកស្រី វ៉ូ ធី អាញ សួន បានថ្លែងថា SCO បានក្លាយជាយន្តការសហប្រតិបត្តិការដ៏សំខាន់មួយនៅក្នុងលំហអាស៊ី-អឺរ៉ុប ដោយរួមចំណែកដល់ការដោះស្រាយបញ្ហារួមនៃតំបន់ និងពិភពលោក។

លោកស្រីអនុប្រធានរដ្ឋបានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយ SCO និងប្រទេសជាសមាជិក ហើយត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាដៃគូរបស់ SCO និងចូលរួមក្នុងសកម្មភាពសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ SCO ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ និងពិភពលោក។

អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ សួន ថ្លែងនៅក្នុងកិច្ចប្រជុំ SCO បើកទូលាយ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ (រូបថត៖ TTXVN)

ជាមួយគ្នានោះ ទីក្រុងហាណូយក៏មានបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យនៃការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ និងបច្ចេកវិទ្យាកង់ទិច។ ក្នុងពេលជាមួយគ្នានេះ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីជាស្ពានតភ្ជាប់ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង SCO ពង្រឹងទំនាក់ទំនងរវាងអាស៊ីអាគ្នេយ៍ និងអាស៊ីកណ្តាល និងលំហអាស៊ី-អឺរ៉ុប តាមនោះ ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ បង្កើនស្វ័យភាពយុទ្ធសាស្ត្រ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន។

ក្នុងឱកាសចូលរួមសន្និសីទនេះ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ់ សួន អញ្ជើញមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីបេឡារុសលោក អាឡិចសាន់ឌឺ លូកាសេនកូ ប្រធានាធិបតីម៉ុងហ្គោលី អ៊ុកណាហ្គីអ៊ីន ឃឺរ៉េលស៊ូខ…៕

តាម vovworld.vn/km-KH

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។

Top