នាថ្ងៃទី៧ខែ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ អាណិកជនដែលត្រឡប់មកមាតុប្រទេស ដើម្បីចូលរួមកម្មវិធី “និទាឃរដូវឆ្នាំ២០១៨”។ អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen Phu Trong បានឲ្យដឹងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងដោះស្រាយរាល់បំណងប្រាថ្នារបស់អាណិកជន និងបង្កលក្ខណៈងាយស្រួលសម្រាប់អាណិកជនសម្របខ្លួនជាមួយប្រទេសសាមី និងរួមចំណែកទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមអញ្ជើញជួបសំណេះសំណាលជាមួយ អាណិកជន
“រដ្ឋាភិបាលដោយប្រជាជន ដើម្បីប្រជាជនក្នុងនោះអាណិកជនក៏ជាប្រជាជនដែរ”។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅក្នុងពិធីទទួលជួបជាមួយអាណិកជនជិត ១០០ នាក់ ដែលវិលត្រឡប់មកមាតុប្រទេសទទួលបុណ្យ ចូលឆ្នាំថ្មីប្រពៃ ណីវៀតណាមតាមរយៈកម្មវិធី“និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០១៨” នាថ្ងៃទី៧ ខែកុម្ភៈ នៅទីក្រុងហាណូយ។ ក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសជាតិត្រូវការបទពិសោធន៍ស្តីពីការចាប់ផ្តើមអាជីពក៏ដូចជាប្រភពកម្លាំងពលំ របស់អាណិកជនវៀតណាមដែលកំពុងរស់នៅឯបរទេស ព្រមទាំង ស្នើឲ្យអាណិកជនទាំងអស់ រួមដៃកសាងប្រទេសជាតិផងដែរ។
ក្នុងថ្ងៃដដែល ថ្នាក់ដឹកនាំរណសិរ្សមាតុភូមិវៀតណាមបានរៀបចំពិធីទទួលជួបជាមួយអាណិកជនវៀតណាម ដែលមកពីបរទេសដើម្បីចូលរួមកម្មវិធី “និទាឃរដូវនៅ ស្រុកកំណើតឆ្នាំ២០១៨”។ លោក Le Huu Canh អាជីវករអាណិកជនមកពីអូស្ត្រាលី បានឲ្យដឹងថា៖
“យើងខ្ញុំមានបំណងនាំសហគ្រាសរបស់អូស្ត្រាលីមកស្វែងរកទីផ្សារវៀតណាមហើយផ្ទុយទៅវិញ នាំសហគ្រាសវៀតណាមបោះជំហានទៅទីផ្សារអូស្ត្រាលីនិងទីផ្សារមួយចំនួនទៀតលើទូទាំងពិភពលោក។ បំណងប្រាថ្នារបស់យើងខ្ញុំគឺអំពាវនាវវិនិយោគិនលើគ្រប់វិស័យដើម្បីប្រទេសកាន់តែអភិវឌ្ឍន៍មួយកម្រិតទៀត”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម