• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្ដល់សព

នាបច្ចុប្បន្ន បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ជំរុញខ្លាំងចលនាសិក្សារៀនសូត្រ និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ។
  គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព  
  គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព  

ក្នុងឱកាសអបអរសាទរខួបលើកទី ៧៧ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) នាព្រឹកថ្ងៃទី១ ខែកញ្ញា គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព។ អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមានប្រធានរដ្ឋលោក Nguyen Xuan Phuc អតីតអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម អតីតប្រធានរដ្ឋសភា រណសិរ្សមាតុភូមិ; ថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័ន ស្ថាប័នមហាជនមជ្ឈឹម។ នៅចំពោះមុខ វិញ្ញាណក្ខន្ធរបស់លោកប្រធានហូជីមិញ គណៈប្រតិភូបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ គោរពដឹងគុណដល់គុណបំណាច់ដ៏ធំធេងរបស់លោកចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ លោកបានលះបង់ពេញមួយជីវិត ដើម្បីប្រជាជន និងប្រទេសជាតិ ដឹកនាំបក្ស និងប្រជាជនទទួលបានជ័យជំនះដ៏ត្រចះត្រចង់។

កាលពី ៧៧ ឆ្នាំមុន ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ បានចូលទៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ហើយជាព្រឹត្តិការណ៍ដ៏ត្រចះត្រចង់។ នៅទីលាន Ba Dinh ប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ បង្កើតរដ្ឋវៀតណាម ប្រជាធិបតេយ្យ សាធារណៈរដ្ឋ ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីប្រាថ្នារបស់លោកប្រធានហូជីមិញ អំពីឯករាជ្យ សេរីភាព និងសុភមង្គលបានក្លាយទៅជាប្រភពកម្លាំងចលករ និងកម្លាំងពលំដ៏ធំធេង ជំរុញប្រជាជនវៀតណាមជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា។ នាបច្ចុប្បន្ន បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ជំរុញខ្លាំងចលនាសិក្សារៀនសូត្រ និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទលោកប្រធានហូជីមិញ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការពារសុខភាពប្រជាជន។ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូល ប្រកាន់ខ្ជាប់ដើរតាមមាគ៌ាដែលលោកប្រធានហូជីមិញបានជ្រើសរើស ដើម្បីវៀតណាមខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាព និងអរិយធម៌៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top