• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំជាន់ខ្ពស់អញ្ជើញចូលរួមពិធីបុណ្យសពក្រុមនាយទាហាន យោធិនទ័ពជើងអាកាស ៩ រូប ដែលពលីជីវិតលើយន្តហោះ CASA-212

នា​ព្រឹក​ថ្ងៃទី ៣០ ខែ​មិថុនា នៅ​អគាររៀប​ចំពិធី​បុណ្យ​សព​​នៃ​ក្រសួង​ការពារជាតិ ( ៥​ វិថី​ត្រឹន​ញ៉ឹន​តុង រដ្ឋធានី​ហាណូយ) គណៈកម្មាធិការបក្ស មេបញ្ជា​ការដ្ឋាន​កងទ័ព​​អាកាស​ បាន​រៀបចំ​ពិធីបុណ្យ​សព​​​​អាកាសយានិកចំនួន ៩​ រូប​និង​បណ្តា​សមាជិក​​នៃ​ក្រុម​ហោះហើរលើ​យន្តហោះ​ CASA-212 ដែល​ពលិជីវិត​នៅ​ពេល​បំពេញ​បេសកកម្ម។
 

លោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង​ និងជា​លេខាបក្ស​នៃគណៈកម្មាធិការ​បក្សយោធាកណ្តាល​អញ្ជើញ​ទៅគោរពវិញ្ញាក្ខន្ធ​ក្រុម​នាយទាហាននិងយោធិនទ័ពអាកាស លើ​យន្តហោះ CASA 212 ។​ រូបថត៖ ទ្រី​យុង​/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កណៈប្រតិភូនៃ​គណៈកម្មាធិការ​យោធាបក្សកណ្តាល​ដឹក​នាំ​ដោយលោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង និង​ជា​លេខា​បក្សនៃ​គណៈ​កម្មាធិការ​យោធាបក្សកណ្តាល​ រួមជាមួយលោក​នាយឧត្តមសេនីយ៍ ង៉​ស្វឹន​លិច សមាជិកនៃ​ការិយាល័យ​​នយោបាយ អនុលេខាបក្សនៃ​គណៈ​​កម្មាធិការ​យោធាបក្សកណ្តាល​ និងជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិអញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ។

ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ​ បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធក៏​បាន​ចូលរួម​ក្នុង​ពិធី​គោរពវិញ្ញាណក្ខន្ធ​និង​ផ្ញើ​កម្រង​ផ្កាផងដែរ​ ដើម្បីចែករំលែក​ទុក្ខ​ជាមួយ​គ្រួសារនិង​សាច់ញាតិរបស់នាយទាហាន​​និងយោធិន ដែល​ពលិជីវិត។

​តាម​ព័ត៌មាន​បាន​ផ្សព្វ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន់​ថ្ងៃនេះ​ យន្តហោះ​C​AS​A-212 មាន​ផ្លាកលេខ 8983 របស់កងពលតូច​​​ទ័ពជើង​កាអាស​ 918​ នៅពេល​ដែល​កំពុង​បំពេញ​បេសកកម្ម​​ហោះហើរ​​​ស្វែង​រក​ និង​សង្គ្រោះ​​អាកាស​យានិក ត្រឹន​ក្វាង​ខាយ​និង​យន្តហោះ​ Su-30MK2 របស់​កងវរៈសានាធំ​ទ័ពជើងអាកាស 923 នៃកងពលធំទ័ពជើងអាកាស​ 371 ចំណុះ​កងទ័ពជើង​អាកាស ដែល​​​ជួប​ហានិភ័យ​ជា​ចៃដន្យ​​និង​កើត​គ្រោះថ្នាក់​នា​ម៉ោង ១២ : ៣០ នាទី ​នា​ថ្ងៃទី ១៦ ខែមិថុនា។ ក្រោយ​រយៈពេល ១០ថ្ងៃ បណ្តា​កម្លាំង​ស្វែងរកនិង​សង្គ្រោះ​បាន​រក​ឃើញ​សព​ ៨ នាក់​ ក្នុងចំណោម​សមាជិកទាំង ៩ នាក់​នៃ​ក្រុមនាយទាហាននិងយោធិនទ័ពអាកាស ​លើយន្តហោះ C​AS​A-212  និងបាន​​កំណត់​ឈ្មោះ​​​របស់​សមមិត្តម្នាក់ៗ ដែល​ពលីជីវិត។

កត់​សម្គាល់នូវ​ការពលីជីវិត​យ៉ាងអង់អាច​ក្លាហាន​របស់​​អាកាសយានិក​និង​សមាជិកទាំង ៩ នាក់​នៃ​​ក្រុម​ហោះ​ហើរនេះ គណៈកម្មាធិការយោធាបក្យកណ្តាល ក្រសួងការពារជាតិ​បាន​សម្រេច​ចិត្ត​​​​នូវ​ការ​បង្កើន​ប្រាក់​ខែ​សំរាប់​លោកសេនីយ៍ឯក ឡេគៀម​ទាន់ ប្រធាន​កងពលតូចទ័ព​ជើង​អាកាស  918 និង​ ​អាកាសយានិកទាំង ៨ នាក់ទៀត ហើយឡើង​ឋានន្តរស័ត្តិមួយ​កំរិត។ លោកប្រធាន​រដ្ឋ​បាន​​សម្រេចចិត្ត​​នូវ​ការ​ផ្តល់​គ្រឿង​ឥស្សរិយយសការ​ពារ​​មាតុភូមិលេខ​មួយ​ឲ្យ​សមាជិក​ម្នាក់​ៗ​នៃ​​ក្រុមហោះហើរនេះ។

បន្ទាប់​ពីពិធីបុណ្យ​សព​និង​ពិធីបូជា ធាតុ​របស់​​នាយទាហាននិង​យោធិន​ខាងលើនេះ​នឹង​ជូន​ទៅ​ទីកន្លែង​បញ្ចុះសព​យុទ្ធជន​ ដែលពលីជីវិត​នៅ​តំបន់នានា​ដូចជា៖ រដ្ឋធានីហាណូយ ខេត្ត​ហាយយឿង ខេត្ត​ហាណាម ខេត្ត​ថាយ​ប៊ិញ ខេត្ត​ក្វាង​និញ ខេត្ត​វិញ​ភូក ខេត្ត​ងេអាន និងទីក្រុង​ហូជីមិញ./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម


នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top