• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្ងៃទី ៤ ដែលវៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ នៅក្នុងសហគមន៍

គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ បានឲ្យដឹងថា តឹ្រមម៉ោង ១៨ ថ្ងៃទី ១ ដល់ម៉ោង ៦ យប់ថ្ងៃទី ២ ខែកញ្ញា វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ ឡើយ។ 

ជាមួយគ្នានេះ ចំនួនអ្នកជំងឺកូវីដ ១៩  សរុបនៅវៀតណាមនៅតែមានចំនួន ១,០៤៤ ករណីដដែល។ ហេតុដូច្នេះ ឈានចូលថ្ងៃទី ៤ ហើយ វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ នៅក្នុងសហគមន៍ទេ។

គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២ ខែកញ្ញានេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុប ចំនួន ៦៩០ ករណី។

យោងតាមរបាយការណ៍របស់អនុគណកម្មការព្យាបាលនៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ថា៖ មានអ្នកជំងឺកូវីដ ១៩ ៧៣៥/១០៤៤ នាក់ បានជាសះស្បើយ។  រហូតមកដល់ពេលនេះ ប្រទេសទាំងមូលមានអ្នកជំងឺកូវីដចំនួន ៣៤ នាក់បានស្លាប់ ហើយភាគច្រើនជាមនុស្សវ័យចំណាស់ និងមានជំងឺរ៉ាំរ៉ៃប្រចាំកាយធ្ងន់ធ្ងារ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top