• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថែទាំប្រជាជនដែលមានស្ថានភាពលំបាកនិងជនជាតិភាគតិចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំខាល ចត្វាស័ក ២០២២

នាថ្ងៃទី ២៥ មករា ឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh បានអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតចំនួន ៥៥០ កញ្ចប់ ដល់គ្រួសារគោលនយោបាយ ប្រជាជន កម្មករនិងនិយោជិតដែលជួបការលំបាកដោយរជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត Hai Duong។

ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh ជូនអំណោយដល់កម្មករនិយោជិតដែលមានស្ថានភាពលំបាក (រូបថត៖ Manh Tu/TTXVN)

នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការថែទាំជីវភាពរស់នៅរបស់ប្រជាជន គ្រួសារគោលនយោបាយ និងការងារសន្តិសុខសង្គមដែលទីក្រុង Hai Duong សម្រេចបានក្នុងឆ្នាំកន្លងមក  ព្រមទាំងបានសង្កត់ធ្ងន់ថា ខេត្ត Hai Duong បន្តពិនិត្យដើម្បីផ្តល់ការថែទាំទាន់ពេលវេលាដល់គ្រួសារដែលមានស្ថានភាពលំបាក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកំពុង ខិតជិតមកដល់នេះ។

នាថ្ងៃដដែល នៅខេត្ត Binh Phuoc នៅស្រុកជាប់ព្រំដែនទាំងពីរគឺ Bu Gia Map និង Bu Dop គ្រួសារក្រីក្រនិងជនជាតិភាគតិចរាប់ពាន់នាក់ បានប្រារព្ធពិធីអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងកម្មវិធី “រីករាយបុណ្យតេត” ជាមួយជនរួមជាតិ។ នេះគឺជាកម្មវិធីប្រចាំឆ្នាំ ដោយគណៈកម្មាធិ ការចលនាមហាជនអន្តរវិស័យស្រុក សហការជាមួយក្រុមសេដ្ឋកិច្ចនិងការពារជាតិ លេខ ៧៧៨ រៀបចំឡើង។ នៅទីនេះ គណៈកម្មាធិការរៀបចំបានប្រគល់អំណោយបុណ្យតេតរាប់សិបកញ្ចប់ដល់គ្រួសារជនជាតិភាគតិចដែលជួបការលំបាក រួមទាំងសម្ភារៈចាំបាច់សម្រាប់បុណ្យតេតផងដែរ។

នៅខេត្ត Kon Tum អាជ្ញាធរស្រុក Tu Mo Rong សហការជាមួយក្រុមហ៊ុញិនសិន Ngoc Linh Kon Tum   រៀបចំអំណោយបុណ្យតេត សម្រាប់ជនជាតិភាគតិចក្នុងឃុំចំនួន ៦ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top