• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តំបន់នានាពង្រឹងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩

តំបន់សម្រាប់ធ្វើចត្តាឡីស័កពិសេសនៅបន្ទប់ពហុព្យាបាលនៃតំបន់ Quang Ha, Binh Xuyen (Vinh Phuc) (រូបថត៖ nhandan.com.vn)
 

នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ គណៈកម្មា ធិការដឹកនាំការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ខេត្ត Vinh Phuc បានសម្រេច បង្កើតតំបន់ដាច់ដោយឡែក សម្រាប់ការបង្ការទប់ស្កាត់ជំងឺ ១៩ ដែលជាមន្ទីរពេទ្យពហុព្យាបាល Phuc Yen (សង្កាត់ Hung Vuong ទីក្រុង Phuc Yen)។ ពេលវេលាអនុវត្តន៍គឺចាប់ពីម៉ោងសូន្យថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០២១ ដល់ម៉ោង ២៤ ថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២១។ ខេត្ត Vinh Phuc ក៏បានសម្រេច ផ្អាកឲ្យសិស្សានុសិស្សទៅសាលាជាបំណ្ដោះអាសន្នដើម្បីបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

នៅយប់ថ្ងៃដដែល អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Xuan Dung បានចុះត្រួតពិនិត្យមើលដំណើរការធ្វើចត្តាឡីស័ក និងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត នៅខុនដូ VienDong Star (ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ)។ ខុនដូ VienDong Star ដែលមានករណីវិជ្ជមាននឹង SARS-CoV-2  ជាស្ត្រីបម្រើហាងខារ៉ាអូខេ Sunny មានទីតាំងនៅខេត្ត Vinh Phuc។ ហើយថ្នាក់ដឹកនាំទីក្រុងហាណូយស្នើឱ្យប្រជាជនវិលត្រឡប់មកទីក្រុងវិញបន្ទាប់ពីអំឡុងពេលសម្រាកបុណ្យថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ឧសភា ដោយត្រូវធ្វើបំពេញបែបបទវេជ្ជសាស្ត្រយ៉ាងត្រឹមត្រូវ។

រហូតមកដល់បច្ចុប្បន្ននេះ បណ្តាមូលដ្ឋាននៅទូទាំងប្រទេស ដូចជាហាណូយ  Bac Ninh,Khanh Hoa, Binh Thuan, Da Nang, Phu Tho, Ninh Binh និង Dien Bien ជាដើម សុទ្ធតែបានសម្រេចចិត្តផ្អាកសកម្មភាពដែលមិនចាំបាច់ជាច្រើន ដូចជាបារ៍ឌីស្កូ ខារ៉ាអូខេ ម៉ាស្សា ស្ប៉ា និងហ្គេម ដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៕

តាម VOV5- វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top