យោងតាមស្ថិតិពីនាយកដ្ឋានគ្រប់គ្រងការងារនៅក្រៅប្រទេស ក្រសួងមហាផ្ទៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជារៀងរាល់ឆ្នាំវៀតណាមបានបញ្ជូនកម្មករជិត ១៦០.០០០ នាក់ ទៅធ្វើការនៅក្រៅប្រទេស។ បច្ចុប្បន្ននេះ មានពលករវៀតណាមប្រមាណ ៨០០.០០០ នាក់កំពុងធ្វើការនៅក្នុងប្រទេស និងដែនដីចំនួន ៤០ លើវិស័យការងារជាង ៣០ ផ្សេងៗគ្នា។
ទីផ្សារអឺរ៉ុបគឺជាទីផ្សារសំខាន់មួយ ដែលមានតម្រូវការខ្ពស់សម្រាប់ពលករបរទេស។ នៅក្នុងប្រទេសក្រិកដោយឡែក ចាប់ពីចុងឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន មានកម្មករវៀតណាមប្រមាណ ១.៣០០ នាក់ត្រូវមកធ្វើការនៅទីនោះ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសក្រិក លោកស្រី Pham Thi Thu Huong បានសង្កត់ធ្ងន់ថា វៀតណាមមានគោលបំណងអភិវឌ្ឍកម្លាំងពលកម្មបច្ចេកទេសដែលមានជំនាញខ្ពស់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងដើម្បីជំរុញការបញ្ជូនពលករវៀតណាមទៅធ្វើការនៅក្រៅប្រទេស រួមទាំងទីផ្សារអឺរ៉ុបនិយាយរួម និងប្រទេសក្រិកនិយាយដោយឡែក៕






