• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អនុវត្តន៍ជាក់ស្តែងរាល់ដំណោះស្រាយ ដើម្បីកសាងខឿនការពារជាតិក្នុងប្រជាជនទាំងមូលកាន់តែរឹងមាំនិងទំនើប

អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។
ប្រធានរដ្ឋ លោក លឿង គឿង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារប្រទេស។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បានរៀបចំសន្និសីទយោធា-នយោបាយកងទ័ពទាំងមូល ដើម្បីវាយតម្លៃលើលទ្ធផលនៃការដឹកនាំ និងទិសដៅក្នុងការអនុវត្តភារកិច្ចយោធា និងការពារជាតិក្នុងឆ្នាំ២០២៥ រួមទាំងដាក់ពង្រាយភារកិច្ចយោធា និងការពារជាតិសម្រាប់ឆ្នាំ២០២៦។

អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើឱ្យគណៈកម្មការបក្សយោធាមជ្ឈឹម ក្រសួងការពារប្រទេស បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាការពារជាតិយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាព។ លោកប្រធានរដ្ឋក៏បានស្នើឱ្យក្រសួងការពារប្រទេស ផ្តោតលើការកសាងកងទ័ពបដិវត្តន៍  កងទ័ពចំណាន និងទំនើប; កែលម្អគុណភាពរួម និងកម្លាំងប្រយុទ្ធរបស់កងទ័ពទាំងមូល; រក្សាការត្រៀមខ្លួនប្រយុទ្ធយ៉ាងម៉ឺងម៉ាត់; ការច្នៃប្រឌិត និងកែលម្អគុណភាពនៃការហ្វឹកហ្វឺន ការអប់រំ និងលំហាត់តាមផែនការ និងស្របតាមលក្ខខណ្ឌប្រយុទ្ធថ្មី; ការពារយ៉ាងរឹងមាំនូវដែនអាកាស តំបន់សមុទ្រ ព្រំដែន តំបន់ដីគោក លំហអ៊ីនធឺណិត និងទីតាំងយុទ្ធសាស្ត្រសំខាន់ៗ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

បំពេញតម្រូវការលំនៅដ្ឋាន និងសិទ្ធិទទួលបានលំនៅដ្ឋានរបស់ប្រជាជន

បំពេញតម្រូវការលំនៅដ្ឋាន និងសិទ្ធិទទួលបានលំនៅដ្ឋានរបស់ប្រជាជន

សម័យប្រជុំលើកទី ៤ នៃគណៈកម្មាធិការដឹកនាំមជ្ឈឹម ស្តីពីគោលនយោបាយលំនៅដ្ឋាន និងទីផ្សារអចលនទ្រព្យ បានធ្វើឡើងនាថ្ងៃទី ១៧ ខែធ្នូ នៅទីក្រុងហាណូយ។ សម័យប្រជុំនេះមានគោលបំណងដោះស្រាយឧបសគ្គអំពីរបៀបរបបចំពោះការជួល និងទិញលំនៅដ្ឋានសង្គម។

Top