ព័ត៌មាន

តភ្ជាប់កិច្ចសហប្រតិបត្តិការវៀតណាម-ក្រិកក្នុងវិស័យការងារ

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតវៀត ណាមប្រចាំនៅក្រិកបានរៀបចំសិក្ខាសាលា “ដោះសោសក្តានុពល៖ ពលករជំនាញវៀតណាម ដំណោះស្រាយយុទ្ធសាស្ត្រសម្រាប់ទីផ្សារការងារក្រិក” រួមជាមួយនឹងសកម្មភាពតភ្ជាប់អាជីវកម្មវៀតណាមជាមួយដៃគូក្រិកនៅទីក្រុង អាថែន (Athens) និងទីក្រុងថេស្សាឡូនីគី (Thessaloniki)។
សកម្មភាពតភ្ជាប់អាជីវកម្មរវាងសហគ្រាសវៀតណាមនិងដៃគូក្រិកនៅទីក្រុងថេស្សាឡូនីគី។ (រូបថតផ្តល់ដោយស្ថានទូតវៀតណាមប្រចាំប្រទេសក្រិក)

យោងតាមស្ថិតិពីនាយកដ្ឋានគ្រប់គ្រងការងារនៅក្រៅប្រទេស ក្រសួងមហាផ្ទៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជារៀងរាល់ឆ្នាំវៀតណាមបានបញ្ជូនកម្មករជិត ១៦០.០០០ នាក់ ទៅធ្វើការនៅក្រៅប្រទេស។  បច្ចុប្បន្ននេះ មានពលករវៀតណាមប្រមាណ ៨០០.០០០ នាក់កំពុងធ្វើការនៅក្នុងប្រទេស និងដែនដីចំនួន ៤០ លើវិស័យការងារជាង ៣០ ផ្សេងៗគ្នា។

ទីផ្សារអឺរ៉ុបគឺជាទីផ្សារសំខាន់មួយ ដែលមានតម្រូវការខ្ពស់សម្រាប់ពលករបរទេស។ នៅក្នុងប្រទេសក្រិកដោយឡែក ចាប់ពីចុងឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន មានកម្មករវៀតណាមប្រមាណ ១.៣០០ នាក់ត្រូវមកធ្វើការនៅទីនោះ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសក្រិក លោកស្រី Pham Thi Thu Huong បានសង្កត់ធ្ងន់ថា វៀតណាមមានគោលបំណងអភិវឌ្ឍកម្លាំងពលកម្មបច្ចេកទេសដែលមានជំនាញខ្ពស់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងដើម្បីជំរុញការបញ្ជូនពលករវៀតណាមទៅធ្វើការនៅក្រៅប្រទេស រួមទាំងទីផ្សារអឺរ៉ុបនិយាយរួម និងប្រទេសក្រិកនិយាយដោយឡែក៕


top