• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់ការវិនិយោគរវាងធុរកិច្ចវៀតណាមនិងកូរ៉េខាងត្បូងនៅទីក្រុង Hai Phong

បច្ចុប្បន្ននេះ សហគ្រាសកូរ៉េខាងត្បូងកំពុងឈានមុខគេទាំងក្នុងចំនួនគម្រោង និងចំនួនដើមទុនវិនិ យោគក្នុងចំណោមវិនិយោគិននៅទីក្រុង Hai Phong ដោយមាន គម្រោងចំនួន ១៧៣ និងដើមទុនវិនិយោគចុះបញ្ជីមានចំនួន ៩,៦៥ ពាន់លានដុល្លារអាមេរិក។
  លោក Le Anh Quan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មា ធិការប្រជាជនទីក្រុង Hai Phong ថ្លែងនៅសន្និសីទ។ (រូបថត៖ baodautu.vn)  

សហគ្រាសជាង ៤០ បានចូលរួមសន្និសីទតភ្ជាប់ការវិនិយោគ អាជីវកម្មរវាង ធុរកិច្ចវៀតណាមនិងកូរ៉េខាងត្បូងដែលប្រព្រឹត្តទៅនាថ្ងៃទី ១៦ សីហា នៅទីក្រុង Hai Phong។ នេះជាសកម្មភាពដែលរួមចំណែកបង្កើតបរិយាកាសវិនិយោគអាជីវកម្ម អំណោយផល បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកូរ៉េខាងត្បូងនៅ Hai Phong តាមរយៈការជួយវិនិយោគិនស្វែងរកផ្កាយរណប អ្នកផ្គត់ផ្គង់សម្ភារៈ គ្រឿង បន្លាស់ក្នុងស្រុក កាត់បន្ថយថ្លៃដើមផលិតកម្ម អាជីវកម្ម បង្កើនការឆ្លើយតបនៃទីផ្សារ វត្ថុធាតុដើមក្នុងស្រុក។

ថ្លែងមតិនៅសន្និសីទ លោក Le Anh Quan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មា ធិការប្រជាជនទីក្រុង Hai Phong បានអះអាងថា ទីក្រុង Hai Phong ជានិច្ចកាលគោរព ហើយគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង; ព្រមទាំង សន្យាខិតខំប្រឹងប្រែងជានិច្ចដើម្បីបង្កើតបរិយាកាសវិនិយោគ អាជីវកម្មអំណោយផល និងសមភាពសម្រាប់វិនិយោគិនបរទេស រួមទាំងវិនិយោគិនមកពីប្រទេសកូរ៉េខាងត្បូង ផងដែរ។ កូរ៉េខាងត្បូងជាដៃគូយុទ្ធសាស្ត្រមួយរបស់ទីក្រុង Hai Phong។

បច្ចុប្បន្ននេះ សហគ្រាសកូរ៉េខាងត្បូងកំពុងឈានមុខគេទាំងក្នុងចំនួនគម្រោង និងចំនួនដើមទុនវិនិ យោគក្នុងចំណោមវិនិយោគិននៅទីក្រុង Hai Phong ដោយមាន គម្រោងចំនួន ១៧៣ និងដើមទុនវិនិយោគចុះបញ្ជីមានចំនួន ៩,៦៥ ពាន់លានដុល្លារអាមេរិក។ វិស័យដែល ត្រូវបានចុះឈ្មោះវិនិយោគរួមមាន៖ ឧស្សាហកម្មកែច្នៃ-ផលិត គ្រឿងបន្លាស់អេឡិច ត្រូនិក-អគ្គិសនី; គ្រឿងបន្លាស់រថយន្ត; គ្រឿងម៉ាស៊ីន ឧបករណ៍ និងផលិតផលប្លាស្ទិក ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top