• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ លោក Vo Van Thuong នាំមកនូវការរំពឹងទុកថ្មីចំពោះទំនាក់ទំនងវៀតណាម-អ៊ីតាលី

ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀត ណាម លោក Antonio Alessandro បានមានប្រសាសន៍ដូច្នេះក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយវៀតណាម មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលី របស់ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា។
ឯកអគ្គរដ្ឋទូតអ៊ីតាលី លោក Antonio Alessandro បានផ្តល់បទសម្ភាសន៍ (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត Antonio Alessandro បានសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចនេះមានអត្ថន័យខ្លាំងណាស់ ដែលបានប្រព្រឹត្តទៅក្នុងឱកាស ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការ ទូត របស់ប្រទេសទាំងពីរ (២៣ មីនា ១៩៧៣-២៣ មីនា ២០២៣) និងរយៈពេល ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២១ មករា - ២១ មករា ២០១៣)។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ប្រធានាធិបតីម្ចាស់ផ្ទះ Sergio Mattarella នឹងទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong តាមពិធីបំពេញទស្សនកិច្ចផ្លូវរដ្ឋ។ ប្រមុខរដ្ឋទាំងពីរនឹងផ្លាស់ប្តូរ និងពិនិត្យឡើងវិញនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ហើយទន្ទឹមនឹងនោះ នឹងកំណត់ទិសដៅអភិវឌ្ឍន៍សម្រាប់ពេលអនាគត។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong នឹងរួមចំណែកក្នុងការតម្រង់ទិស និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top