• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលបានលទ្ធផលជាក់ស្ដែងនិងគ្រប់ជ្រុងជ្រោយ

នាល្ងាចថ្ងៃទី ២៣ ខែធ្នូ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និង គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានវិល ត្រឡប់មកទីក្រុងហាណូយវិញបញ្ចប់ប្រកប ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ី (ថ្ងៃទី ២១ - ២៣ ធ្នូ) តបតាមការអញ្ជើញរបស់ប្រធានាធិបតី លោក Joko Widodo។

ឆ្លើយបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូណេស៊ី ដែលរួមចំណែកបង្កើតកម្លាំងចលករថ្មីដើម្បី ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកប្រធានាធិបតី Joko Widodo។ (រូបថត៖ VOV)

បើតាមលោករដ្ឋមន្ត្រី ដំណើរទស្សនកិច្ចនេះ ទទួលបានលទ្ធផលគ្រប់ជ្រុង ជ្រោយនិងជាក់ស្ដែង។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសម្រេចបានឯកភាពខ្ពស់ លើទិសដៅពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ឆ្ពោះទៅការកសាងកម្មវិធីសកម្មភាពអនុវត្តន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរសម្រាប់ដំណាក់កាល ២០២៤ - ២០២៨។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខា និងផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗ ចំនួន៣ ក្នុងវិស័យប្រយុទ្ធប្រឆាំងភេរវកម្ម; សហការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជួញដូរគ្រឿងញៀន; និងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងធនធានរ៉ែ។ មេដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរបានបញ្ចប់ការចរចាស្តីពីការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបាន អះអាងជំរុញកំណើនពាណិជ្ជកម្មតាមទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព; ខិតខំប្រឹងប្រែងសម្រេចបានទំហំ ១៥ ពាន់លានដុល្លាអាមេរិក ឬច្រើនជាងនៅឆ្នាំ ២០២៨។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យឥណ្ឌូនេស៊ី ដករបាំងពាណិជ្ជកម្ម និងវិធានការការពារពាណិជ្ជកម្មចំពោះទំនិញវៀតណាម បើក ទ្វារចំហបន្ថែមទៀតដល់ការនាំចេញរបស់វៀតណាមអាចជ្រៀតចូលទីផ្សារឥណ្ឌូនេស៊ី ហើយសហប្រតិបត្តិការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មហាឡាលឲ្យស្របនឹងវប្បធម៌អ៊ីស្លាម។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្ត ទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ព្រមទាំងឯកភាពលើទិសដៅ សំខាន់ៗ ដើម្បីពង្រឹងការសម្របសម្រួលរវាងប្រទេសទាំងពីរនៅវេទិកាតំបន់និង អន្តរជាតិនានាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top