ព័ត៌មាន
ដំណើរទស្សនកិច្ចនៅឡាវនិងកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងវាងវៀតណាមនិងប្រទេសជិតខាងទាំងពីរ
ដំណើរទស្សនកិច្ចនេះបានរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅ និងធ្វើឱ្យមានលក្ខណៈជាក់ស្តែងនូវ «ទំនាក់ទំនងជាយុទ្ធសាស្ត្រ» ដែលទើបបង្កើតឡើងថ្មីៗនេះរវាងប្រទេសទាំងពីរក្នុងខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងលក្ខណៈទូលំទូលាយ និងមានប្រសិទ្ធភាព។ ជាពិសេស កិច្ចសហប្រតិបត្តិការនយោបាយនៅតែបន្តដើរតួនាទីណែនាំ និងដឹកនាំ។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអនុតំបន់មេគង្គ។
| អគ្គលេខាបក្ស លោក តូ ឡឹម; ប្រធាគណៈបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន; អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវលោក ថងលូន ស៊ីស៊ូលីត (រូបថត៖ VNA) |
ភាគីទាំងពីរក៏ដាក់ចេញវិធានការជាច្រើន ដើម្បីកែលម្អបន្ថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច ដែលមានគោលបំណងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ដោយមានគោលដៅសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ ជាពិសេស រាល់កិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងភាគីទាំងបីគឺ វៀតណាម កម្ពុជា និងឡាវ បានឯកភាពលើខ្លឹមសារជាច្រើននៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសកិច្ចព្រមព្រៀងដើម្បីបង្កើត និងអភិវឌ្ឍន៍ការតភ្ជាប់រវាងប្រទេសទាំងបីលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការដឹកជញ្ជូន ថាមពល កសិកម្ម បច្ចេកវិទ្យាខ្ពស់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន៕








