ព័ត៌មាន ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញបំពេញទស្សនកិច្ចនៅព្រះសហគមន៍កាតូលិកហាណូយក្នុងឱកាសបុណ្យអ៊ីស្ទើរ 05/04/2026 នាព្រឹកថ្ងៃទី ៥ ខែមេសាក្នុងឱកាសបុណ្យអ៊ីស្ទើរ នៅទីស្នាក់ការព្រះសហគមន៍កាតូលិកហាណូយ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពេដល់ប៊ីស្សព បូជាចារ្យនិងគ្រឹសាសនិក។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញបំពេញទស្សនកិច្ចនៅព្រះសហគមន៍កាតូលិកហាណូយក្នុងឱកាសបុណ្យអ៊ីស្ទើរ (រូបថត៖ VNA)នៅទីនេះ លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីសមិទ្ធផលលេចធ្លោនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ក្នុងរយៈពេលថ្មីៗនេះ និងបានសង្កត់ធ្ងន់ថា៖ “ដំណើរការផ្លាស់ប្តូរថ្មីរបស់ប្រទេសបន្ទាប់ពី ៤០ ឆ្នាំ សម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើន ដោយមានការចូលរួមចំណែករបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល ក្នុងនោះមានបណ្តាសាសនា ជាពិសេសសាសនាកាតូលិកវៀតណាម។ សាសនាកាតូលិកវៀតណាមបានរួមចំណែកយ៉ាងល្អដល់វិស័យអប់រំ សុខភាព ការការពារបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការទប់ស្កាត់អំពើអាក្រក់ក្នុងសង្គមនៅក្នុងតំបន់។ ជាពិសេស ក្នុងអំឡុងពេលបោះឆ្នោតថ្មីៗនេះ កាតូលិកជាង ៧,៨ លាននាក់ទូទាំងប្រទេសបានចូលរួមបោះឆ្នោតយ៉ាងសកម្ម។ បូជាចារ្យពីររូបត្រូវបានជ្រើសតាំងជាសមាជិករដ្ឋសភា និងបូជាចារ្យ ១២ រូបត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត”។លោកប្រធានរដ្ឋសភាបានសម្តែងការរីករាយដែលទំនាក់ទំនងវៀតណាម-វ៉ាទីកង់ត្រូវបានលើកកម្ពស់ជាផ្លូវការទៅជាឋានៈជាស្ថាប័នតំណាង ហើយវ៉ាទីកង់បានតែងតាំងអាចារ្យម្នាក់ជាតំណាងរបស់ខ្លួននៅវៀតណាមចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន បានមានប្រសាសន៍ថា នៅក្នុងសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ (បើកនៅព្រឹកស្អែក) រដ្ឋសភានឹងពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីជំនឿ និងសាសនា (ធ្វើវិសោធនកម្ម)។ គោលដៅចម្បងមួយគឺបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាសនានានាឱ្យដំណើរការស្របតាមច្បាប់វៀតណាម និងលើកកម្ពស់តម្លៃវប្បធម៌ និងធនធាននៃសាសនាក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។រីឯខ្លួនវិញ ចំពោះលោក អាចារ្យ ចូសេហ្វ វូ វ៉ាន់ ធៀន ប្រធានព្រះសហគមន៍កាតូលិកហាណូយ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃទីក្រុងហាណូយ ដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភូមិភាគកាតូលិកហាណូយ ដើម្បីដំណើរការស្របតាមគោលការណ៍ និងគោលបំណងរបស់ខ្លួន។ ហើយបានអះអាងថា លោកនឹងខិតខំចូលរួមចំណែកក្នុងការកសាងប្រទេសជាតិ៕ តាម vovworld.vn/km-KH/ Tags:លោកប្រធានរដ្ឋសភា សហគមន៍កាតូលិកហាណូយ ផ្លាស់ប្តូរថ្មីរបស់ប្រទេស

នាព្រឹកថ្ងៃទី ៥ ខែមេសាក្នុងឱកាសបុណ្យអ៊ីស្ទើរ នៅទីស្នាក់ការព្រះសហគមន៍កាតូលិកហាណូយ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពេដល់ប៊ីស្សព បូជាចារ្យនិងគ្រឹសាសនិក។ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញបំពេញទស្សនកិច្ចនៅព្រះសហគមន៍កាតូលិកហាណូយក្នុងឱកាសបុណ្យអ៊ីស្ទើរ (រូបថត៖ VNA)នៅទីនេះ លោកប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីសមិទ្ធផលលេចធ្លោនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ក្នុងរយៈពេលថ្មីៗនេះ និងបានសង្កត់ធ្ងន់ថា៖ “ដំណើរការផ្លាស់ប្តូរថ្មីរបស់ប្រទេសបន្ទាប់ពី ៤០ ឆ្នាំ សម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើន ដោយមានការចូលរួមចំណែករបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល ក្នុងនោះមានបណ្តាសាសនា ជាពិសេសសាសនាកាតូលិកវៀតណាម។ សាសនាកាតូលិកវៀតណាមបានរួមចំណែកយ៉ាងល្អដល់វិស័យអប់រំ សុខភាព ការការពារបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការទប់ស្កាត់អំពើអាក្រក់ក្នុងសង្គមនៅក្នុងតំបន់។ ជាពិសេស ក្នុងអំឡុងពេលបោះឆ្នោតថ្មីៗនេះ កាតូលិកជាង ៧,៨ លាននាក់ទូទាំងប្រទេសបានចូលរួមបោះឆ្នោតយ៉ាងសកម្ម។ បូជាចារ្យពីររូបត្រូវបានជ្រើសតាំងជាសមាជិករដ្ឋសភា និងបូជាចារ្យ ១២ រូបត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត”។លោកប្រធានរដ្ឋសភាបានសម្តែងការរីករាយដែលទំនាក់ទំនងវៀតណាម-វ៉ាទីកង់ត្រូវបានលើកកម្ពស់ជាផ្លូវការទៅជាឋានៈជាស្ថាប័នតំណាង ហើយវ៉ាទីកង់បានតែងតាំងអាចារ្យម្នាក់ជាតំណាងរបស់ខ្លួននៅវៀតណាមចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣។លោកប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន បានមានប្រសាសន៍ថា នៅក្នុងសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី១៦ (បើកនៅព្រឹកស្អែក) រដ្ឋសភានឹងពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីជំនឿ និងសាសនា (ធ្វើវិសោធនកម្ម)។ គោលដៅចម្បងមួយគឺបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាសនានានាឱ្យដំណើរការស្របតាមច្បាប់វៀតណាម និងលើកកម្ពស់តម្លៃវប្បធម៌ និងធនធាននៃសាសនាក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។រីឯខ្លួនវិញ ចំពោះលោក អាចារ្យ ចូសេហ្វ វូ វ៉ាន់ ធៀន ប្រធានព្រះសហគមន៍កាតូលិកហាណូយ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃទីក្រុងហាណូយ ដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភូមិភាគកាតូលិកហាណូយ ដើម្បីដំណើរការស្របតាមគោលការណ៍ និងគោលបំណងរបស់ខ្លួន។ ហើយបានអះអាងថា លោកនឹងខិតខំចូលរួមចំណែកក្នុងការកសាងប្រទេសជាតិ៕
អត្ថបទផ្សេងទៀត រដ្ឋាភិបាលអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”05/04/2026ព័ត៌មាននៅថ្ងៃទី ៤ ខែមេសា ឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៦១១ របស់នាយរដ្ឋមន្ត្រី ដោយអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។ វៀតណាម និងគុយវ៉ែតពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខថាមពល05/04/2026ព័ត៌មានថ្នាក់ដឹកនាំកូរ៉េខាងជើងសន្យាថានឹងជម្រុញទំនាក់ទំនងជាមួយវៀតណាម05/04/2026ព័ត៌មានបង្ហាញមុខក្រមសញ្ញាសម្គាល់ ពិធីបុណ្យដើម្បីសន្តិភាពឆ្នាំ២០២៦04/04/2026ព័ត៌មានការធ្វើសមាហរណកម្មអន្តរជាតិត្រូវប្រកាន់ខ្ជាប់នូវភារកិច្ច និងគោលដៅអភិវឌ្ឍប្រទេសជាតិ04/04/2026ព័ត៌មានខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលចម្រាញ់ប្រេង និងថាមពលជាតិនៅ Dung Quat04/04/2026ព័ត៌មានផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានចំណុចភ្លឺជាច្រើន04/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត