• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលចម្រាញ់ប្រេង និងថាមពលជាតិនៅ Dung Quat

នាថ្ងៃទី ៣ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល លើបញ្ហាសំខាន់ៗមួយចំនួន រួមទាំងខ្លឹមសារអំពីសំណើរ​យន្តការ និងគោលនយោបាយជំរុញការអភិវឌ្ឍមជ្ឈមណ្ឌល​ចម្រាញ់ប្រេង និងថាមពលជាតិនៅក្នុងតំបន់សេដ្ឋកិច្ច Dung Quat (Quang Ngai)។
ខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលចម្រាញ់ប្រេង និងថាមពលជាតិនៅ Dung Quat។ រូបថត៖ VNA

យោងតាមរបាយការណ៍ និងមតិនៅក្នុងកិច្ចប្រជុំនេះ នៅក្នុងបរិបទដែលវៀតណាមចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ជាមួយនឹងតម្រូវការសម្រាប់កំណើនខ្ពស់ ប្រកបដោយចីរភាព ដែល​ផ្សារភ្ជាប់នឹងការផ្លាស់ប្តូរថាមពល ការសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មថាមពលទ្រង់ទ្រាយធំ មាន​លក្ខណៈរួមបញ្ចូល និងមាន​សមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ គឺជាតម្រូវការបន្ទាន់មួយ។ គោលការណ៍សំខាន់ៗរបស់បក្ស និងរដ្ឋនាពេល​កន្លងទៅ បានកំណត់យ៉ាងច្បាស់អំពីទិសដៅនៃការបង្កើតប៉ូលកំណើនថ្មី និងមជ្ឈមណ្ឌលថាមពលជាតិ ដែល​ភ្ជាប់នឹងគុណសម្បត្តិក្នុងតំបន់ និងនិន្នាការអភិវឌ្ឍន៍ពិភពលោក។

នៅក្នុងកិច្ចប្រជុំនេះ លោក​នាយករដ្ឋមន្ត្រីបានស្នើឱ្យ​ធ្វើ​ពិពិធកម្មប្រភព​ធនធាន ដោយប្រគល់ឱ្យ​ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាក់ព័ន្ធ ឱ្យដឹកនាំដោយផ្ទាល់លើ ការបំពេញឯកសារពាក់ព័ន្ធ។ លោក​នាយករដ្ឋមន្ត្រីក៏បានដឹកនាំក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ឱ្យ​ប្រ​មូលមតិយោបល់នៅក្នុងកិច្ចប្រជុំ ដើម្បីបំពេញឯកសារ បង្រួបបង្រួមគោលការណ៍អភិវឌ្ឍន៍ ស្នើយន្តការ និងគោលនយោបាយជាក់លាក់៕

តាម vovworld.vn/km-KH

បង្ហាញមុខក្រមសញ្ញាសម្គាល់  ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

បង្ហាញមុខក្រមសញ្ញាសម្គាល់ ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

នា​ព្រឹកថ្ងៃទី៤ ខែមេសា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងទ្រី បានដាក់បង្ហាញមុខជាផ្លូវការនូវក្រមសញ្ញាសម្គាល់នៃពិធីបុណ្យសន្តិភាពឆ្នាំ២០២៦ ដោយបញ្ជូនសារនៃសេចក្តីប្រាថ្នាដើម្បីសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៅកាន់សហគមន៍ក្នុងស្រុក និងអន្តរជាតិ។

Top