នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅកំណើនពីរខ្ទង់នៅតែមិនផ្លាស់ប្តូរឡើយ; ត្រូវមានដំណោះស្រាយជំរុញកម្លាំងចលករសម្រាប់កំណើនប្រពៃណី ជាពិសេសការប្រើប្រាស់ និងការនាំចេញ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ។ រូបថត៖ VNA
នាព្រឹកថ្ងៃទី៤ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំសន្និសីទតាមអ៊ីនធឺណិតរវាងរដ្ឋាភិបាលនិងមូលដ្ឋាន។ សន្និសីទនេះ សំដៅវាយតម្លៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃត្រីមាសទី១ ឆ្នាំ២០២៦ លើកឡើងភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់ត្រីមាសទី២ និងដំណាក់កាលខាងមុខ។
ថ្លែងនៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅកំណើនពីរខ្ទង់នៅតែមិនផ្លាស់ប្តូរឡើយ; ត្រូវមានដំណោះស្រាយជំរុញកម្លាំងចលករសម្រាប់កំណើនប្រពៃណី ជាពិសេសការប្រើប្រាស់ និងការនាំចេញ; ដំណោះស្រាយដើម្បីសម្រេចបានកំណើនខ្ពស់ផង និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ; ធានាសន្តិសុខថាមពលទាំងក្នុងរយៈពេលដ៏ខ្លីខាងមុខ និងរយៈពេលវែងផង។ល។
ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ VNA
ក្នុងសន្និសីទ ប្រតិភូបានស្តាប់របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦។ ស្ថានភាពទាក់ទងនឹងការបែងចែក និងការចំណាយដើមទុនវិនិយោគសាធារណៈ និងការអនុវត្តកម្មវិធីគោលដៅជាតិ; របាយការណ៍ស្តីពីការងារដឹកនាំនិងអភិបាលកិច្ចរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីក្នុងខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦; ភារកិច្ចមួយចំនួនក្នុងខែមេសា និងរយៈពេលខាងមុខ៕
តាម vovworld.vn/km-KH