យោងតាមទិន្នន័យដែលនាយកដ្ឋានស្ថិតិទូទៅបានប្រកាសនាព្រឹកថ្ងៃទី៤ ខែមេសា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងត្រីមាសទី១ ឆ្នាំ២០២៦ បានកើនឡើង ៧,៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាលទ្ធផលវិជ្ជមានមួយ ក្នុងបរិបទដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់មានភាពប្រែប្រួលជាច្រើន។
ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានចំណុចភ្លឺជាច្រើន។ រូបថត៖ VNA
ក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ វិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានរក្សាកំណើន ស្ថិរភាព ដោយកើនឡើង ៣,៣៦% ៣,២២% និង ៤,៥១% ជារៀងៗខ្លួន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបញ្ជាក់ពីតួនាទីជាសសរស្តម្ភនៃសេដ្ឋកិច្ច រួមចំណែកដល់ការធានាសន្តិសុខស្បៀង អាហារ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ផលិតកម្មឧស្សាហកម្មក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ជាពិសេសឧស្សាហកម្មផលិតកម្មនិងកែច្នែ គឺជាកម្លាំងចលករនៃសេដ្ឋកិច្ចទាំងមូល ជាមួយអត្រាកំណើន ៩,៧៣% ដោយរួមចំណែក ៣២,៥២%។
ចំណុចភ្លឺមួយទៀតនៅក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចក្នុងត្រីមាសទីមួយ គឺការទាក់ទាញនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយមានទុនវិនិយោគបរទេសដែលបានចុះបញ្ជីសរុប គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ សម្រេចបាន ១៥,២ ពាន់លានដុល្លារអាមេរិក ។ តម្លៃទំនិញប្រើប្រាស់ និងការនាំចូល/នាំចេញ សុទ្ធតែកត់ត្រានិន្នាការកើនឡើងវិជ្ជមាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម