• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើតមូលនិធិអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតជាតិ ដោយសុក្រឹត្យប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត

រដ្ឋាភិបាលវៀតណាមទើបបានចេញផ្សាយ​ផែនការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត​។ ផែនការនេះមានគោលបំណងកំណត់ខ្លឹមសារការងារ ពេលវេលា​ វឌ្ឍនភាព និងការទទួលខុសត្រូវរបស់ភ្នាក់ងារ និងអង្គការពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត។

រូបថត៖ AI

ចំណុចស្នុលនៃផែនការសកម្មភាពសម្រាប់ដំណាក់កាល ២០២៦-២០២៧ គឺការបង្កើតមូលនិធិអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតជាតិ។ ការបង្កើតមូលនិធិនេះ ត្រូវបានរំពឹងថា នឹងបង្កើតធនធានហិរញ្ញវត្ថុប្រកបដោយស្ថេរភាព ដោយជំរុញការស្រាវជ្រាវស៊ីជម្រៅ ការសាកល្បងគំរូថ្មីៗ និងជាពិសេសគាំទ្រសហគមន៍អាជីវកម្ម​ ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។

រួមជាមួយនឹងធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលត្រូវបានកំណត់ជា "ឆ្អឹងខ្នង" នៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត។ យោងតាមផែនទីបង្ហាញផ្លូវ វៀតណាមនឹងអភិវឌ្ឍ​ ចង្កោមបញ្ញាសិប្បនិម្មិតតាមគំរូនៃការរួបបញ្ចូលរវាង​បរិយាកាសរូបវន្ត និងបណ្តាញឌីជីថល។ មជ្ឈមណ្ឌលទាំងនេះ នឹងមានទីតាំងនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ តំបន់បច្ចេកវិទ្យាឌីជីថល និងមជ្ឈមណ្ឌលនវានុវត្តន៍ ដោយបង្កើតជាប៉ូលកំណើនដើម្បីទាក់ទាញការវិនិយោគពីបរទេស៕

តាម vovworld.vn/km-KH

បង្ហាញមុខក្រមសញ្ញាសម្គាល់  ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

បង្ហាញមុខក្រមសញ្ញាសម្គាល់ ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

នា​ព្រឹកថ្ងៃទី៤ ខែមេសា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងទ្រី បានដាក់បង្ហាញមុខជាផ្លូវការនូវក្រមសញ្ញាសម្គាល់នៃពិធីបុណ្យសន្តិភាពឆ្នាំ២០២៦ ដោយបញ្ជូនសារនៃសេចក្តីប្រាថ្នាដើម្បីសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៅកាន់សហគមន៍ក្នុងស្រុក និងអន្តរជាតិ។

Top