• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅសហព័ន្ធស្វីសនិងសហព័ន្ធរុស្ស៊ីទទួលបានជោគជ័យជាផ្លែផ្កា

ប្រធានរដ្ឋវៀតណាម លោក  Nguyen Xuan Phuc និងប្រធានាធិបតីសហព័ន្ធស្វីស  លោក Guy Parmelin។ ប្រភព៖ VNA


ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅសហព័ន្ធស្វីសនិងសហព័ន្ធរុស្ស៊ីទទួលបានជោគជ័យជាផ្លែផ្កា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung បានថ្លែងដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចទាំងពីរនេះ។

ទាក់ទងនឹងដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ វិច្ឆិការបស់ប្រធានរដ្ឋវៀតណាម លោក  Nguyen Xuan Phuc នោះ  អនុរដ្ឋមន្ត្រីការបរទេស លោក To Anh Dung បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្ដូរមតិយ៉ាងទូលំទូលាយ ជាក់ស្ដែង ហើយទទួលបានឯកភាពគ្នាខ្ពស់ស្ដីពីវិធានការបង្កើនទំនាក់ទំនងទ្វេភាគី និងពហុភាគី ព្រមទាំងចែករំលែកទស្សនៈវិស័យស្ដីពីបណ្ដាបញ្ហាយុទ្ធសាស្ត្រក្នុងតំបន់ និងលើពិភពលោក ក្នុងនោះមានសារៈសំខាន់អំពីការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត ឲ្យសមស្របនឹងច្បាប់អន្តរជាតិ។ ស្វីសបានអះអាងថា វៀតណាមគឺជាដៃគូអាទិភាព ដោយដើរតួនាទីដ៏សំខាន់ក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មក្នុងតំបន់ និងនៅលើពិភពលោក។

ទាក់ទងនឹងដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នោះ អនុរដ្ឋមន្ត្រីការបរទេស លោក To Anh Dung បានលើកច្បាស់ថា ភាគីទាំងពីរបានឯកភាពគ្នាអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនៈវិស័យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងសហព័ន្ធរុស្ស៊ី ដល់ឆ្នាំ២០៣០។ ប្រការនេះមានអត្ថន័យយុទ្ធសាស្ត្រដ៏សំខាន់ ជាពិសេសក្នុងបរិបទ ដែលភាគីទាំងពីរបានរៀបចំពិធីរំលឹកខួបលើកទី ២០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ និងឆ្ពោះទៅរកពិធីរំលឹកខួបលើកទី ១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឆ្លើយតបនឹងផលប្រយោជន៍ដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅលើពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top