• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរការច្រកទ្វារត្រួតពិនិត្យការចេញចូលនៅស្ថានីយ៍អន្តរជាតិ Cam Ranh

នាយកដ្ឋានគ្រប់គ្រងការចេញចូលព្រំដែន នៃក្រសួងនគរបាលទើបដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យច្រកទ្វារចេញចូលព្រំដែនដោយស្វ័យប្រវត្តិ (Autogate) នៅស្ថានីយ៍អន្តរជាតិ Cam Ranh ខេត្ត Khanh Hoa។
ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុន ស្ថានីយអន្តរជាតិ Cam Ranh ជូនពរអ្នកដំណើរក្នុងការអនុវត្តប្រកបដោយជោគជ័យការបំពេញបែបបទឆ្លងដែនដោយស្វ័យប្រវត្តិ (រូបថត៖ VOV)

នៅដំណាក់កាលដំបូង បែបបទឆ្លងដែនតាមរយៈប្រព័ន្ធគឺសម្រាប់តែពលរដ្ឋវៀត ណាមដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មដោយជោគជ័យប៉ុណ្ណោះ។ ដំណើរការបំពេញបែបបទចេញចូលដោយស្វ័យប្រវត្តិចំណាយពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ ហើយអ្នកដំណើរ ដែលបានបំពេញបែបបទរួចរាល់គឺមិនចាំបាច់បោះត្រាលើលិខិតឆ្លងដែនដូចកាលពីមុននោះទេ។ លោកស្រី Le Thi Hong Minh អគ្គនាយិកាក្រុមហ៊ុនភាគីហ៊ុនស្ថានីយ៍អន្តរជាតិ Cam Ranh បានឲ្យដឹងថា៖ កាលពីមុន ត្រូវធ្វើដោយដៃ ប៉ុន្តែនាបច្ចុប្បន្នមានម៉ាស៊ីនហើយ ដូច្នេះការបំពេញបែបបទគឺលឿនណាស់ ពោលគឺត្រឹមតែចំណាយប៉ុន្មានវិនាទីប៉ុណ្ណោះ។ ពីមុនត្រូវបង្ហាញលិខិតឆ្លងដែន ពិនិត្យក្នុងម៉ាស៊ីន ប៉ុន្តែបច្ចុប្បន្ននេះ ទិន្នន័យជាតិទាំងមូលគឺមានស្រាប់ហើយ។ អ្នកធ្វើដំណើរទាំងអស់សប្បាយរីករាយណាស់  ព្រោះថាមិនចាំបាច់រង់ចាំបំពេញបែបបទយ៉ាងយូរដូចមុនឡើយ

បច្ចុប្បន្ននេះ អ្នកដំណើរបរទេសមិនទាន់ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធច្រកទ្វារគ្រប់គ្រងការចេញចូលដោយស្វ័យប្រវត្តិឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top