• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដោះស្រាយឲ្យបានឆាប់និងងាយស្រួលបំផុតនូវតម្រូវការវិលត្រឡប់មកប្រទេសវិញដ៏ត្រឹមត្រូវរបស់ប្រជាជន

នេះបើតាមសំណើររបស់ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អនុប្រធានគណៈកម្មការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងជំនួបធ្វើការជាមួយក្រសួងសុខាភិបាលនិងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនអំពីបញ្ហាជនវៀតណាមនៅឯបរទេស និងជនបរទេសចូល មកវៀតណាម ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែធ្នូ។
 

ទិដ្ឋភាពនៅជំនួបធ្វើការអំពីជនវៀតណាមនៅឯបរទេសនិងជនបរទេសចូលមកវៀតណាម។ (រូបថត៖ VOV)


ក្រសួងគមនាគមន៍ដឹកជញ្ជូន ផ្នែកអាកាសចរណ៍និងក្រសួង ស្ថាប័នពាក់ព័ន្ធ នានា រាយការណ៍ជូនថ្នាក់ដឹកនាំ ពន្លឿនការងារត្រៀមរៀបចំបើកឡើងវិញជើងហោះ ហើរពាណិជ្ជកម្មអន្តរជាតិ មាននីតិវិធីសម្រាប់ប្រជាជនវៀតណាមនៅឯបរទេសកក់ សំបុត្រមកប្រទេសវិញ ដោះស្រាយឲ្យបានឆាប់និងងាយស្រួលបំផុតនូវតម្រូវការវិល ត្រឡប់មកប្រទេសវិញដ៏ត្រឹមត្រូវរបស់ប្រជាជន។ នេះបើតាមសំណើររបស់ឧបនាយក រដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អនុប្រធានគណៈកម្មការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងជំនួបធ្វើការជាមួយក្រសួងសុខាភិបាលនិងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនអំពីបញ្ហាជនវៀតណាមនៅឯបរទេស និងជនបរទេសចូល មកវៀតណាម ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែធ្នូ។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងតម្រូវការ ទទួលអ្នកជំនាញ វិស្វករ ពលករបច្ចេកទេសខ្ពស់ជាជនបរទេស និងភ្ញៀវអន្តរជាតិ សម្រាប់បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះ បណ្ដាក្រសួង ស្ថាប័នត្រូវផ្ដោតការ យកចិត្តទុកដាក់ដល់តម្រូវការវិលត្រឡប់មកប្រទេសវិញរបស់ពលរដ្ឋវៀតណាម ដែលទៅ ធ្វើពលកម្ម សិក្សារៀនសូត្រ បំពេញការងារ សួរសុខទុក្ខសាច់ញាតិ តែត្រូវជាប់គាំងនៅ ឯបរទេសដោយសារផលប៉ះពាល់ពីជម្ងឺរាតត្បាត ក៏ដូចជាបងប្អូនជនរួមជាតិរស់នៅ ក្រៅប្រទេសនិងគ្រួសារញាតិសន្ដាន ដែលទទួលបានរបៀបរបបដូចពលរដ្ឋវៀតណាម យោងតាមបទបញ្ញត្តិផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានតម្រូវឲ្យក្រសួងសុខា ភិបាលចេញផ្សាយការណែនាំថ្មីអំពីការធ្វើចត្តាឡីស័ក តាមដានសុខភាពចំពោះមនុស្ស ចូលមកវៀតណាមមុនថ្ងៃទី១៥ ធ្នូ ដោយប្រហាក់ ហ្រហែលនឹងមនុស្សមកពីតំបន់កើត មានជម្ងឺទៅកាន់តំបន់ផ្សេងៗក្នុងប្រទេសអញ្ចឹង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top