នេះជាការអះអាងរបស់ អគ្គលេខាលបក្ស លោកតូ ឡឹម ក្នុងពិធីទទួលគណៈប្រតិភូថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយមកពីប្រទេសនានាអញ្ជើញមកវៀតណាម ដើម្បីចូលរួមពិធីក្បួនព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នារសៀលថ្ងៃ ២៩ មេសានៅទីក្រុងហូជីមិញ។
លោកអគ្គលេខាបក្ស តូ ឡឹមបានសង្កត់ធ្ងន់ថា ជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ របស់ប្រជាជនវៀតណាមមានការរួមវិភាគទានយ៉ាងធំធេងពីប្រជាជនជឿនលឿន និងមិត្តភក្តិស្រឡាញ់សន្តិភាពជុំវិញពិភពលោក ក្នុងនោះមានគណបក្សនយោបាយនៃប្រទេសនានាដែលចូលរួមពិធីអបអរសាទរនៅទីក្រុងហូជីមិញផងដែរ។ ដោយអះអាងថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលគាំទ្រគណបក្សនយោបាយ និងចលនាវឌ្ឍនភាពសង្គមជុំវិញពិភពលោក ក្នុងការតស៊ូដើម្បីគោលដៅរួមនៃសម័យកាលនោះ អគ្គលេខាបក្ស លោក តូ ឡឹម មានបំណងចង់ពង្រីកនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងរវាងបក្សនយោបាយ ព្រមទាំងបង្កើនការយល់ដឹង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងប្រជាជននៃបណ្តាប្រទេសជុំវិញពិភពលោក។
អញ្ជើញចូលរួមក្នុងពិធី តំណាងគណបក្សនយោបាយនៃប្រទេសនានា ប្រធានគណៈប្រតិភូចិន ម៉ុងហ្គោលី ជប៉ុន សាធារណរដ្ឋដូមីនីកែន និងបារាំងបានលើកឡើងពីសារៈសំខាន់នៃជ័យជំនះនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ ដោយសង្កត់ធ្ងន់ថា នេះមិនត្រឹមតែជាជ័យជំនះរបស់ប្រជាជនវៀតណាមវីរភាពប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះរួមនៃវឌ្ឍនភាព និងសន្តិភាពរបស់មនុស្សជាតិផងដែរ។ ថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយក៏បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលសំខាន់ៗ ដែល វៀតណាមសម្រេចបានបន្ទាប់ពី ៥០ ឆ្នាំនៃការបង្រួបបង្រួម ដោយសង្កត់ធ្ងន់ថា វៀតណាមបានក្លាយទៅជាគំរូនៃការអភិវឌ្ឍ វឌ្ឍនភាពសង្គម និងសាមគ្គីភាពអន្តរជាតិ៕