យោងតាមកាសែត Fresh News និង Sidynews ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ។ ដោយឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអនុវត្តន៍សិទ្ធិការពារខ្លួនដ៏ស្របច្បាប់នោះ ប្រទេសវៀតណាមបានចាត់ទុកអាយុជីវិតនិងសន្តិភាពរបស់ប្រជាជនកម្ពុជាជាចម្បងបំផុត ដោយបានបញ្ជូនកម្មាភិបាល និងកងទ័ពស្ម័គ្រចិត្តរាប់ម៉ឺននាក់ទៅជួយ សង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីមាត់ជ្រោះនៃគ្រោះប្រល័យពូជសាសន៍ហើយសម្រេចបានជ័យជម្នះនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។
ទំព័រមុខនៃកាសែត កោះសន្តិភាព បានធ្វើអត្ថាធិប្បាយថា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេល ៤៧ ឆ្នាំកន្លងមកនេះ គឺជាដំណើរនៃ ភាពជាដៃគូនិងការអភិវឌ្ឍ។ អត្ថបទដែលបានបង្ហោះលើកាសែត Fresh News និង CAM POST ក៏បានសង្កត់ធ្ងន់លើស្ថានភាពបច្ចុប្បន្ននិងអនាគត ខណៈដែលទំនាក់ទំនងវៀតណាម-កម្ពុជាបានផ្លាស់ប្តូរយ៉ាងខ្លាំងពីការគាំទ្រផ្នែកយោធាទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ កាសែតធំៗរបស់កម្ពុជាបានឯកភាពគ្នាថា ប្រសិនបើគ្មានជ័យជម្នះថ្ងៃទី ៧ ខែមករា និងការជួយឧបត្ថម្ភពីវៀតណាម ក៏ដូចជាប្រទេសជាមិត្តដទៃទៀតទេ កម្ពុជាមិនអាចសម្រេចបាននូវឋានៈនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ៕






