• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាម-អាមេរិកប្រកបដោយតុល្យភាព សុខដុមរមនានិងនិរន្តរភាព

នារសៀលថ្ងៃទី ១៨ មិនា នៅទីក្រុងហាណូយ អញ្ជើញជួបធ្វើការជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) និងសហគ្រាសធំៗរបស់អាមេរិកជិត ៦០ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា វៀតណាមមានបំណងចង់ខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មប្រកបដោយតុល្យភាព សុខដុមរមនា និងនិរន្តរភាពជាមួយអាមេរិក។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)

ដោយចាត់ទុកថា ទំនាក់ទំនងទ្វេភាគីវៀតណាម - អាមេរិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលកន្លងមក ប៉ុន្តែការវិនិយោគរបស់អាមេរិកចូលមកវៀតណាមនៅតែមានសក្ដានុពលជាច្រើននោះ លោកនាយករដ្ឋមន្ត្រីមានបំណងថា វិនិយោគិនអាមេរិកនឹងបន្តបង្កើនការវិនិយោគថ្មី ពង្រីកការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យសំខាន់ៗដូចជាថាមពល បច្ចេកវិទ្យាខ្ពស់ semiconductors AI អាកាសចរណ៍ អវកាស និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។

ដោយវាយតំលៃខ្ពស់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម បណ្ដាសហគ្រាសអាមេរិកបាននិយាយថា ពួកគេមានបំណងនិងត្រៀមខ្លួនជាស្រេចក្នុងការវិនិយោគ និងពង្រីកការវិនិយោគនៅវៀតណាមលើវិស័យផ្លាស់ប្ដូរបៃតង ផ្លាស់ប្ដូរឌីជីថល សេដ្ឋកិច្ចវិលជុំ ថាមពល បច្ចេកវិទ្យាខ្ពស់ semiconductor បញ្ញាសិប្បនិម្មិត ទិន្នន័យ អាកាសចរណ៍ ឡូជីស្ទីក ហិរញ្ញវត្ថុ ទូរគមនាគមន៍។ល។ សហគ្រាសអាមេរិកក៏សង្ឃឹមថា វៀតណាមនឹងមានគោលនយោបាយអនុគ្រោះដើម្បីលើកទឹកចិត្តការវិនិយោគលើគម្រោង និងផលិតផលជាក់លាក់មួយចំនួនដែលអាមេរិកមានប្រៀបខ្លាំង ខណៈដែលវៀតណាមមានតម្រូវការ ហើយផ្តល់អាទិភាពក្នុងការទាក់ទាញ និងអភិវឌ្ឍន៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top