• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញខ្លាំងការកសាងរបៀបរបប គោលនយោបាយ និងប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌

កាលពីថ្ងៃទី១៧ ខែធ្នូ សិក្ខាសាលាវប្បធម៌ឆ្នាំ ២០២២ បានប្រព្រឹត្តទៅនៅខេត្ត Bac Ninh ដោយប្រធានបទ “របៀបរបប គោលនយោបាយ និងប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌”។
  ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ baobacninh)  

អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វប្បធម៌មានឋានៈ តួនាទី និងអត្ថន័យដ៏សែនសំខាន់ ក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងការកសាងប្រទេសជាតិ។ ក្នុងអំឡុងប្រវត្តិសាស្ត្រ បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទី និងឋានៈនៃវប្បធម៌។ នាពេលថ្មីបំផុត មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ (ឆ្នាំ២០២១) បានកំណត់ការអភិវឌ្ឍមនុស្សគ្រប់ជ្រុងជ្រោយ; កសាងវប្បធម៌ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ; ការអភិវឌ្ឍវប្បធម៌ពិតជាកម្លាំងផ្ទៃក្នុងនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងការការពារមាតុភូមិ។ ជំហានលោតផ្លោះជាយុទ្ធសាស្ត្រមួយក្នុងដំណាក់កាលខាងមុខនោះ គឺត្រូវតែសុក្រិតរបៀបរបប គោលនយោបាយ បំផុសសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយសិរីរុងរឿង សុភមង្គល ព្រមទាំងលើកកម្ពស់តម្លៃវប្បធម៌ និងកម្លាំងមនុស្សវៀតណាម ស្មារតីសាមគ្គីភាព មោទនភាពជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ ហេតុដូច្នេះ ការកសាងរបៀបរបប គោលនយោបាយ និងប្រភពធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌ គួរតែត្រូវបានបង្កើននិងជំរុញឲ្យបានខ្លាំងក្លាថែមទៀតក្នុងរយៈពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top