• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការសភានៅ AIPA ៤៦

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងភរិយា នឹងអញ្ជើញចូលរួម មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ (AIPA ៤៦) និងបំពេញទស្សនកិច្ចជាផ្លូវ ការនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែកញ្ញា។
ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh។ (រូបថត៖ VOV)

ដំណើរទស្សនកិច្ចនេះ មានអត្ថន័យជាយុទ្ធសាស្ត្រ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសភា ពង្រីកវិស័យ សក្តានុពល និងពង្រឹងទំនុកចិត្តរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh បានឲ្យដឹងថា៖

“ម៉ាឡេស៊ីជាប្រធាន AIPA ៤៦ ហើយបានជ្រើសរើសប្រធានបទ "សភានៅ ជួរមុខដើម្បីកំណើនអាស៊ានប្រកបដោយបរិយាប័ន្ន និងចីរភាព" ដោយមានគោល បំណងចង់ឲ្យ AIPA បន្តលើកកម្ពស់តួនាទីរបស់សភាក្នុងការជំរុញការតភ្ជាប់តំបន់ លើកកំពស់សំឡេងរបស់ប្រជាជន បង្កើនការផ្លាស់ប្តូរប្រជាជន និងការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ខ្លឹមសារពិភាក្សាក៏បានផ្តោតលើកិច្ចសហ ប្រតិបត្តិការអនុតំបន់ សន្តិសុខស្បៀងអាហារ ធនធានទឹក ការការពារបរិស្ថាន និង ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីផងដែរ។ ការដែលប្រធានរដ្ឋ សភាវៀតណាមលោក ត្រិន ថាញ់មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមក្នុង AIPA ៤៦ បង្ហាញអំពីតួនាទីដ៏សកម្ម និងការទទួលខុសត្រូវរបស់រដ្ឋសភាវៀតណាម ក្នុងសកម្មភាពសភាតំបន់ ព្រមទាំងពង្រីកទំនាក់ទំនងជាមួយសភានៃប្រទេសនានាលើ ពិភពលោក។ ខ្ញុំជឿជាក់ថា វៀតណាមនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ ការពិភាក្សា និងកំណត់លទ្ធផលនៃ AIPA ៤៦”។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh ក៏បានឲ្យដឹង ផងដែរថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន នឹងមានជំនួបពិភាក្សា និងជំនួបសវនាការសំខាន់ៗជាមួយ ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ប្រធានសភាជាន់ទាបម៉ាឡេស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់ ម៉ាឡេស៊ីផ្សេងទៀត។ នេះមិនត្រឹមតែជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរបន្តពង្រឹង ទំនុកចិត្តជាយុទ្ធសាស្ត្រ និងពង្រីកកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញឱ្យឃើញពីការបន្តអនុវត្តន៍យ៉ាងសកម្មនូវសមាហរណក ម្មអន្តរជាតិគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅទៀតផង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top