• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឥណ្ឌា

នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Phan Van Giang បានមកដល់រដ្ឋធានី New Delhi ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌា។
រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Van Giang ។ រូបថត៖ VOV

តាមការគ្រោងទុក លោករដ្ឋមន្រ្តី Phan Van Giang នឹងចូលរួមពិធីស្វាគមន៍និងជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារជាតិនៃប្រទេសម្ចាស់ផ្ទះ លោក Rajnath Singh នៅថ្ងៃទី ១៩ ខែមិថុនា។ ដំណើរទស្សនកិច្ចនេះសំដៅជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃនៅឥណ្ឌារបស់រដ្ឋមន្ត្រីការពារប្រទេស លោក Phan Van Giang ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់និងសកលដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថា ឥណ្ឌានិងវៀតណាមចែករំលែកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ ទំនាក់ទំនងការពារជាតិទ្វេភាគីគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងភាពជាដៃគូនេះ។ ការសន្យាការពារជាតិរវាងប្រទេសទាំងពីរ រួមចំណែកធ្វើពិពិធកម្មការតភ្ជាប់លើវិសាលភាពទូលំទូលាយ ដោយផ្តោតលើវិស័យមួយចំនួនា ដូចជា៖ ការផ្លាស់ប្តូរយោធា ដំណើរទស្សនកិច្ចជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនិងកសាងសមត្ថភាព សកម្មភាពចូលកំពង់ផែ និងសមយុទ្ធទ្វេភាគី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top