ថ្លែងមតិនៅទីនេះ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu Hai Quang បានឲ្យដឹងថា ការបង្កើតវេទិកាឌីជីថលជាតិសម្រាប់វិទ្យុសម្លេងឌីជីថលតាមអ៊ីនធឺណិត វេទិកាវិទ្យុឌីជីថលជាតិមានគោលបំណងផ្តល់នូវបណ្តាញផ្សាយពេញលេញនៃវិទ្យុសម្លេងវៀតណាម និងស្ថានីយ៍វិទ្យុរបស់ ខេត្ត និងទីក្រុងនានាក្នុងប្រទេសវៀតណាម។ វេទិកាវិទ្យុសម្លេងឌីជីថលជាតិ ជួយ សាធារណជនក្នុងការស្តាប់ និងស្តាប់ឡើងវិញ នូវប៉ុស្តិ៍វិទ្យុនៅក្នុងប្រទេសវៀតណាមគ្រប់ពេលវេលា គ្រប់ទីកន្លែង សូម្បីតែសម្រាប់អ្នកស្តាប់នៅក្រៅប្រទេស និងជនបរទេសក៏ដោយ។
“ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ទូទាំងប្រទេស ក៏កំពុងសម្របសម្រួលខ្លឹមសារនៅលើកម្មវិធីអ៊ីនធឺណិតផងដែរ។ ការផ្លាស់ប្តូរឌីជីថល បើយើងអាចធ្វើបាន នឹងនាំមកនូវផលប្រយោជន៍ច្រើន ទីមួយ នឹងកាត់បន្ថយការវិនិយោគដែលខ្ចាត់ខ្ចាយ និងបែកខ្ញែក ព្រោះបើគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ បានវិនិយោគលើប្រព័ន្ធផ្សេង។ ទីពីរ នៅពេលផ្តោតលើប្រព័ន្ធតែមួយ វានឹងទាក់ទាញទស្សនិកជន និងសាធារណៈជនយ៉ាងច្រើនសម្រាប់កម្មវិធី ឬហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ បន្ទាប់គឺនៅពេលដែលយើងប្រមូលផ្តុំកម្មវិធីវិទ្យុ និងទូរទស្សន៍របស់ប្រទេសទាំងមូល យើងអាចប្រើប្រាស់ទិន្នន័យតែមួយជាមួយគ្នា ដែលជាខ្លឹមសារមួយនៃបដិវត្តន៍ ៤.០ ដែលយើងតែងតែប្រើប្រាស់ហៅថា BigData”
អគ្គនាយករងវិទ្យុសម្លេងវៀតណាម លោក Vu Hai Quang បានសង្កត់ធ្ងន់ថា៖ វិទ្យុសម្លេងវៀតណាមកំពុងកសាងគម្រោងវេទិកាវិទ្យុឌីជីថលជាតិ ហើយរំពឹងថានឹងដាក់ឱ្យដំណើរការជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំ ២០២៣៕