ប្រទេសចិន សហរដ្ឋអាមេរិក
និងហូឡង់ គឺជាទីផ្សារប្រើប្រាស់គ្រាប់ស្វាយចន្ទីធំជាងគេចំនួន ៣ របស់វៀតណាម។
គោលដៅនាំចេញគ្រាប់ស្វាយចន្ទីនៅឆ្នាំ ២០២៥ គឺ៤,៥
ពាន់លានដុល្លារអាមេរិក កើនឡើង ២,៧%
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ
ក្រសួងកសិកម្មនិងបរិស្ថានជឿជាក់ថា ចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងក្លាការបើកទីផ្សារថ្មី
កែសម្រួលផែនការនាំចេញ និងកំណត់គោលដៅទីផ្សារសក្តានុពលដែលមានតម្រូវការខ្ពស់
ប៉ុន្តែចំណែកទីផ្សារទាប ដូចជាមជ្ឈិមបូព៌ាជាដើម។
កាលពីឆ្នាំមុន
វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៧៣០.០០០ តោន ឈានដល់ទំហំទឹកប្រាក់ ៤,៣៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០% បើធៀបនឹងឆ្នាំ ២០២៣។
ក្នុងនាមជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីលេខ ១ របស់ពិភពលោក
វៀតណាមបន្តទាញយកអត្ថប្រយោជន៍ពីការកែច្នៃស៊ីជម្រៅ និងស្តង់ដារសុវត្ថិភាពចំណីអាហារ
ដើម្បីបំពេញតម្រូវការដ៏តឹងរឹងនៃទីផ្សារ៕