• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំរុញការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកូរ៉េខាងត្បូង

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានជួបជាមួយគណៈប្រតិភូ សមាគមជនកូរ៉េខាងត្បូងដែលស្រឡាញ់វៀតណាម (VESAMO) ដឹកនាំដោយលោក Chang Ho Ick អនុប្រធានក្រុមហ៊ុន Dongwon គ្រុប អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុង Busan ប្រធាន VESAMO កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ ជាពិសេសគឺការផ្សព្វផ្សាយកម្មវិធីជួយឧបត្ថម្ភគ្រួសារពហុវប្បធម៌​វៀតណាម-កូរ៉េខាងត្បូង ជាង៨ម៉ឺនគ្រួសារ ដែលជាស្ពានដ៏សំខាន់ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌និងប្រជាជនរវាងប្រទេសទាំងពីរ។ លើសពីនេះទៀត VESAMO និងសហភាពអង្គការមិត្តភាពវៀត ណាម (VUFO) ក៏បានពិភាក្សាអំពីការគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ប្រជាជនវៀតណាមប្រមាណ ៣ សែននាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅកូរ៉េខាងត្បូង និងប្រជាជនកូរ៉េខាងត្បូងជិត ២ សែននាក់ដែលកំពុងប្រកបអាជីវកម្ម និងរស់នៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top