លោកឧត្តមសេនីយ៍ត្រី Vu Quoc An អនុប្រធានស្នងការនយោបាយនៃកងការពារព្រំដែនវៀតណាម និងលោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស នាយសេនា ធិការរង និងជានាយការិយាល័យការពារព្រំដែនគោកនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធានកម្មវិធីនេះ។
កម្មវិធីជួបប្រាស្រ័យគឺជាឱកាសសម្រាប់នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ បន្តប្រពៃណីសាមគ្គីភាព ប្រកៀកស្មាគ្នាយ៉ាងស្អិតរមួតក្នុងការតស៊ូប្រយុទ្ធ ការរក្សាសន្តិ ភាព និងការពារព្រំដែន។ លោកអនុសេនីយ៍ឯក Vo Minh Hung ប្រធានស្ថានីយ៍ការរពារ ព្រំដែន Phuoc Vinh ប៉ុស្តិ៍ការពារព្រំដែន Vam Trang Trau ខេត្តតៃនិញ បានចែក រំលែកថា៖
«ខ្ញុំមានកិត្តិយស និងមានមោទនភាពដែលបានតំណាងឱ្យកម្លាំងនាយទាហាន វ័យក្មេងវៀតណាម ចូលរួមក្នុងកម្មវិធីជួបប្រាស្រ័យជាមួយមិត្តនាយទាហានវ័យក្មេង កម្ពុជា។ នេះគឺជាឱកាសដ៏មានតម្លៃដើម្បីពួកយើងអាចផ្លាស់ប្តូរ រៀនសូត្របទ ពិសោធន៍ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ តាមរយៈកម្មវិធីនេះ ចំណង សាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត ដែលរួមចំណែកដល់ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការពារព្រំដែន កសាងជីវភាពរស់នៅសន្តិភាព វិបុលភាព និងសុភមង្គលសម្រាប់ ប្រជាជននៃភាគីទាំងពីរ»។
សកម្មភាពនេះរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។ (រូបថត៖ VOV) |








