ព័ត៌មាន ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងព្រំដែនវៀតណាម-កម្ពុជាឆ្នាំ២០២៥ 13/11/2025 ក្នុងក្របខ័ណ្ឌនៃជំនួបមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា នៅខេត្ត តៃនិញ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានសម្របសម្រួលរៀបចំកម្មវិធី "ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងព្រំដែនវៀត ណាម-កម្ពុជា ឆ្នាំ២០២៥" និងសិក្ខាសាលាក្រោមប្រធានបទ "ពូនជ្រុំប្រពៃណី ស្ថាបនា អនាគត"។ កម្មវិធី "ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងព្រំដែនវៀតណាម-កម្ពុជា ឆ្នាំ២០២៥"។ (រូបថត៖ VOV) លោកឧត្តមសេនីយ៍ត្រី Vu Quoc An អនុប្រធានស្នងការនយោបាយនៃកងការពារព្រំដែនវៀតណាម និងលោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស នាយសេនា ធិការរង និងជានាយការិយាល័យការពារព្រំដែនគោកនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធានកម្មវិធីនេះ។កម្មវិធីជួបប្រាស្រ័យគឺជាឱកាសសម្រាប់នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ បន្តប្រពៃណីសាមគ្គីភាព ប្រកៀកស្មាគ្នាយ៉ាងស្អិតរមួតក្នុងការតស៊ូប្រយុទ្ធ ការរក្សាសន្តិ ភាព និងការពារព្រំដែន។ លោកអនុសេនីយ៍ឯក Vo Minh Hung ប្រធានស្ថានីយ៍ការរពារ ព្រំដែន Phuoc Vinh ប៉ុស្តិ៍ការពារព្រំដែន Vam Trang Trau ខេត្តតៃនិញ បានចែក រំលែកថា៖«ខ្ញុំមានកិត្តិយស និងមានមោទនភាពដែលបានតំណាងឱ្យកម្លាំងនាយទាហាន វ័យក្មេងវៀតណាម ចូលរួមក្នុងកម្មវិធីជួបប្រាស្រ័យជាមួយមិត្តនាយទាហានវ័យក្មេង កម្ពុជា។ នេះគឺជាឱកាសដ៏មានតម្លៃដើម្បីពួកយើងអាចផ្លាស់ប្តូរ រៀនសូត្របទ ពិសោធន៍ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ តាមរយៈកម្មវិធីនេះ ចំណង សាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត ដែលរួមចំណែកដល់ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការពារព្រំដែន កសាងជីវភាពរស់នៅសន្តិភាព វិបុលភាព និងសុភមង្គលសម្រាប់ ប្រជាជននៃភាគីទាំងពីរ»។ សកម្មភាពនេះរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។ (រូបថត៖ VOV)ក្រៅពីការជួបប្រាស្រ័យ សកម្មភាពដ៏មានអត្ថន័យជាច្រើនក៏ត្រូវបានរៀបចំឡើង ផងដែរ ដូចជា៖ ការដាំសួនដើមឈើមិត្តភាពយុវជន ការឃោសនាច្បាប់ដល់ប្រជាជន នៅតំបន់ព្រំដែន និងការផ្តល់អាហារូបករណ៍ដល់សិស្សដែលមានស្ថានភាព លំបាកចំនួន ៦០ នាក់៕

ក្នុងក្របខ័ណ្ឌនៃជំនួបមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា នៅខេត្ត តៃនិញ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានសម្របសម្រួលរៀបចំកម្មវិធី "ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងព្រំដែនវៀត ណាម-កម្ពុជា ឆ្នាំ២០២៥" និងសិក្ខាសាលាក្រោមប្រធានបទ "ពូនជ្រុំប្រពៃណី ស្ថាបនា អនាគត"។ កម្មវិធី "ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងព្រំដែនវៀតណាម-កម្ពុជា ឆ្នាំ២០២៥"។ (រូបថត៖ VOV) លោកឧត្តមសេនីយ៍ត្រី Vu Quoc An អនុប្រធានស្នងការនយោបាយនៃកងការពារព្រំដែនវៀតណាម និងលោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស នាយសេនា ធិការរង និងជានាយការិយាល័យការពារព្រំដែនគោកនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធានកម្មវិធីនេះ។កម្មវិធីជួបប្រាស្រ័យគឺជាឱកាសសម្រាប់នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ បន្តប្រពៃណីសាមគ្គីភាព ប្រកៀកស្មាគ្នាយ៉ាងស្អិតរមួតក្នុងការតស៊ូប្រយុទ្ធ ការរក្សាសន្តិ ភាព និងការពារព្រំដែន។ លោកអនុសេនីយ៍ឯក Vo Minh Hung ប្រធានស្ថានីយ៍ការរពារ ព្រំដែន Phuoc Vinh ប៉ុស្តិ៍ការពារព្រំដែន Vam Trang Trau ខេត្តតៃនិញ បានចែក រំលែកថា៖«ខ្ញុំមានកិត្តិយស និងមានមោទនភាពដែលបានតំណាងឱ្យកម្លាំងនាយទាហាន វ័យក្មេងវៀតណាម ចូលរួមក្នុងកម្មវិធីជួបប្រាស្រ័យជាមួយមិត្តនាយទាហានវ័យក្មេង កម្ពុជា។ នេះគឺជាឱកាសដ៏មានតម្លៃដើម្បីពួកយើងអាចផ្លាស់ប្តូរ រៀនសូត្របទ ពិសោធន៍ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ តាមរយៈកម្មវិធីនេះ ចំណង សាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត ដែលរួមចំណែកដល់ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងការពារព្រំដែន កសាងជីវភាពរស់នៅសន្តិភាព វិបុលភាព និងសុភមង្គលសម្រាប់ ប្រជាជននៃភាគីទាំងពីរ»។ សកម្មភាពនេះរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។ (រូបថត៖ VOV)ក្រៅពីការជួបប្រាស្រ័យ សកម្មភាពដ៏មានអត្ថន័យជាច្រើនក៏ត្រូវបានរៀបចំឡើង ផងដែរ ដូចជា៖ ការដាំសួនដើមឈើមិត្តភាពយុវជន ការឃោសនាច្បាប់ដល់ប្រជាជន នៅតំបន់ព្រំដែន និងការផ្តល់អាហារូបករណ៍ដល់សិស្សដែលមានស្ថានភាព លំបាកចំនួន ៦០ នាក់៕