• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជោគជ័យនៃឆ្នាំ APEC ២០១៧ បង្កើតកំលាំងពលំថ្មីសំរាប់ប្រទេសជាតិ


 ជោគជ័យនៃឆ្នាំ APEC ២០១៧ បង្កើតកំលាំងពលំថ្មីសំរាប់ប្រទេសជាតិ (VNA)

ឆ្នាំ ២០១៧ បិទ​​បញ្ចប់ដោយមានស្នាដៃសំខាន់ៗរ​បស់ប្រទេសជាតិ​។ ជោគ​ជ័យ​លេច​ធ្លោបំផុត​គឺវៀត​ណាម បា​ន​រៀប​ចំឆ្នាំ AP​EC ប្រកបដោយជោគជ័យដោយមាន ស​កម្មភាពទង់ទ្រាយធំនិង​តូច​ចំនួន ២៤៣ ក្នុងនោះ ព្រឹត្តិការណ៍​ដ៏សំខាន់​បំផុត គឺសប្តាហ៍ជាន់​ខ្ពស់  APEC ដោយមា​នការចូល​រួមរបស់​ថ្នាក់ដឹក​នាំទាំង​ឡាយ​នៃខឿ​ន​ សេដ្ឋកិ​ច្ចអាស៊ី-ប៉ាស៊ីហ្វិកចំនួន ២១។ មិនត្រឹមតែ​បង្កើតឡើងស្មារតីសា​មគ្គីភាព​ មោទនភាព ​ជាតិ លើក​កំពស់​ឋានៈរបស់​វៀត​ណាម​ ឆ្នាំ APEC ២០១៧ បាននាំមកនូវកំលាំ​ងចលករថ្មី ​សំរាប់ប្រទេស​ជាតិ ដើម្បីវៀត​ណាម​បោះជំហាន​រឹងមាំថែម​ទៀតក្នុង​ការធ្វើ​សមាហរណកម្ម អន្តរជា​តិ​នាឆ្នាំ​២០១៨ និង​ប៉ុន្មានឆ្នាំ​ជាបន្ត។ 

ជោគជ័យ​នៃឆ្នាំ APEC ២០១៧ គឺជាការរួម​ផ្សំនៃកត្តាជាច្រើន។ ​មុន​ដំបូងបង្អស់​ជាការ ស្រុះស្រួលចិត្ត​គំនិត​សាមគ្គីភាព​និង​ឯកភាពពីមជ្ឈដ្ឋានថ្នាក់ដឹ​កនាំដល់ប្រជាពលរដ្ឋម្នា​ក់ៗ​។ នេះក៏ ជាមូល​ហេតុ​ដែលរួម​វិភាគ​ទាន​បង្កើតឡើង​ស្នាដៃរបស់វៀត​ណាមក្នុង​អំឡុង​ជាង​ ៣០ ឆ្នាំ ផ្លាស់ប្តូរថ្មី​និង​សមាហរណកម្ម​នាពេល​កន្លង​ទៅ។​

​ជោគជ័យ​បង្កើតឡើងពីការស្រុះចិត្តគំនិត​គិតតាំ​ងពីពេលសម្រេច​ទទួលរៀប​ចំ​ឆ្នាំ APEC ២០១៧ ថ្នាក់ដឹក​នាំបក្សនិង​រដ្ឋបាន ​បញ្ជាណែនាំផ្តួចផ្តាច់ដំណើរកា​រត្រៀមរៀប​ចំ នាំចេញ​សេចក្តី​សម្រេច​ដ៏ត្រឹម​ត្រូវនិង​សមស្រប​ នឹងស្ថាន​ភាពឆ្នាំ APEC។ ការជ្រើសរើស​រៀបចំ APEC  នាឆ្នាំ ២០១​៧ ជាឧទាហរណ៍​រស់រ វើក​ដែល​បង្ហាញ​នូវទស្សនៈ​វិស័យយុទ្ធសាស្ត្រ​ យូរអង្វែងរ​បស់បក្សរដ្ឋចំពោះតំបន់អាស៊ី-ប៉ាស៊ី​ ហ្វិក។​
 
សេចក្តីសម្រេចជ្រើសរើសខេត្តក្រុងចំនួន ១០​ ទទួលរៀបចំបណ្ដាព្រឹត្តតិការណ៍សំខាន់​ៗរបស់​ APEC ឆ្នាំ ២០១៧ តភ្ជាប់​ប្រធានបទ​នៃបណ្ដាសន្និសីទ APEC ដោយមាន សក្តានុព​លនៃតំបន់នី​មួយៗ មិន​ត្រឹមតែជួយ​ពង្រីក​ប្រៀបខ្លាំង​នៃតំបន់​ទាំងនេះ ប៉ុណ្ណោះទេ ថែម​ទាង បង្កលក្ខណៈ​ឧទ្ទេសនាម​ដល់មិត្ត​ភ័ក្តអន្តរ​ជាតិ​ខឿន​វប្បធម៌​ប្រជាជន​និងមុខទំនិញ ​ពិសេសនៃតំបន់នានានៅវៀត​ណាម​។ សកម្មភាព​នេះបង្កើត​ភាពគួរ​ឲ្យទាក់​ទាញ​ដោយ​ឡែក ​នៃឆ្នាំ APEC ២០១៧។ ជា​ពិសេស ការដែល ទីក្រុង​ Da Nang​ ត្រូវបានជ្រើស​រើសជា​កន្លែង រៀបចំ​សប្តាហ៍ជាន់​ខ្ពស់ បានបង្ហាញយ៉ាងច្បាស់លាស់នូវ​រូបភាព​អំពីប្រទសវៀត​ណាម​សកម្ម ផ្លាស់ប្តូរថ្មី  ទំនើប និងជា​ផ្នែកមួយ ដែលមិនអាចបំភ្លេចបានឡើយក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

ចំនួនឯកសារ (​២០) ដែលត្រូវបានអនុម័តក្នុងឆ្នាំ ​APEC ២០១៧ បង្ហាញ​នូវតួនា​ទីដឹក នាំ​របស់​វៀត​ណាម ក្នុងការ​បង្កើតការស្រុះ​ស្រួល​ចិត្តគំនិត​ការប្តេជ្ញា​ចិត្តនៃ​សមាជិក​នានាក្នុង​កិច្ចសហប្រតិ​បត្តិការ និង​ផ្សាភ្ជាប់​សេដ្ឋកិច្ច​។ ជាពិសេស សារខ្លាំងក្លានៅសេចក្តីថ្លែ​ងការណ៍ជា​ន់ខ្ពស់​ទីក្រុង Da Nang ស្តីអំពីការ​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​សេរី​បើកទូលាយ និងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មព​ហុភាគីអះអាងជាថ្មីម្តង​ទៀត​នូតួនា​ទីស្នូល នៃ APEC គឺកំលាំងចលករ​កំណើននិង​ជាប្រភពការ​ផ្តើមគំនិត​តភ្ជាប់​សេដ្ឋកិច្ច​ហើយជាយន្តការ​សហប្រតិបត្តិកា​រ​សេដ្ឋកិច្ចជួរ​មុខក្នុងតំបន់។​ ខ្លឹមសារនៃបណ្ដាឯកសារពោលខាងលើក៏​តំរើជាក់ស្តែង​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​សេដ្ឋកិច្ចសង្គមរបស់ប្រ​ទេសជាតិផងដែរ​។
 
ទទួល​រៀបចំឆ្នាំ APEC​ ២០១៧ ក៏នាំវៀតណាមក្លាយទៅជាប្រទេស​ដំបូង ដែលទទួល អគ្គ​លេខាបក្ស ប្រធាន​រដ្ឋចិន​ លោក Xi Jinping អញ្ជើញមកបំពេញ​ទស្សនកិច្ចថ្នាក់រដ្ឋបន្ទា​ប់ ពី​មហាសន្និបាតលើកទី​​១៩ បក្សកុម្មុយ​និស្ត​។​ វៀ​ត​ណាមក៏ទទួលប្រ​ធានាធិបតី ​អាមេរិក​ លោក Donald Trump អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀត​ណាមក្នុង​ឆ្នាំ កាន់អំណាចដំបូ​ង។ រួមជាមួយគ្នា​នោះគឺដំណើរ​ទស្សនកិច្ចថ្នាក់​រដ្ឋរបស់​ប្រធានាធិបតី​ឈីលី​ លោកស្រី Michelle Bachelet និងដំណើរទស្សនកិច្ចជា​ផ្លូវការ របស់នាយក​រដ្ឋមន្ត្រីកាណាដា លោក Justrin Trudeau។ ក្នុងឱកាស​នេះដែរ វៀតណាមបានបង្កើតទំនាក់ទំនងដៃគូលើគ្រប់​ ជ្រុងជ្រោយជាមួយកាណា​ដា។ លទ្ធផល​ទ្វេភាគីប្រវត្តិសាស្ត្រនោះរួមជាមួយជំ​នួបធ្វើការចំនួន ៥០ រវាង​មជ្ឈដ្ឋាន​ថ្នាក់ដឹក​នាំវៀតណាម​ជាមួយថ្នាក់​ដឹកនាំបណ្ដា​ប្រទេសជាសមាជិក APE​C បានបង្កើតគ្រឹះស្ថាន​ដើម្បី​បន្តនាំទំនាក់​ទំនងរវាង​វៀតណាម ជាមួយប្រទេស​ជា​សមាជិក APEC ឡើងកំពស់​ថ្មីមួយ។

​លទ្ធផល​ទាំងនេះដែលទទួលបានអាស្រ័យដោយកា​រស្រុះចិត្ត​គំនិត និងការប្តេជ្ញាចិត្ត របស់​បក្សទាំង​មូលប្រជាជន​ទាំងមូល​។ ក្រោមការបញ្ជា​ណែនាំរបស់បក្សរដ្ឋ ការអនុ​វត្តរបស់​ ​ក្រសួងស្ថាប័ន​តំបន់ ការជួយ​ឧបត្ថម្ភខាង​សម្ភារៈនៃ​សហគមន៍សហគ្រាស​ ជាពិសេសគឺ ការគាំទ្រយ៉ាងខ្លាំងក្លានៃប្រជាជនគ្រប់ស្រទា​ប់។ វៀត​ណាមបាន​បន្សលទុកមកនិងពង្រីក​ ប្រកប​ដោយប្រសិទ្ធភាព​មេរៀនបទ​ពិសោធន៍​ដ៏ថ្លៃថ្លាអំពី​កិច្ចការ​បរទេស​ពហុភាគី ​ជាពិសេស គឺការធានាប្រកបដោយជោគជ័យ​តួនាទីប្រទេសម្ចាស់ផ្ទះឆ្នាំ A​PEC ​២០១៦ និង​ប្រធាន​ប្តូរ វែន​អាស៊ានឆ្នាំ ​២០២០។

​បង្កកំលាំងចលករថ្មីសំរា​ប់ដំណើរសមាហរណកម្មអន្ត​រជាតិ​ដ៏ស៊ីជម្រៅនិងទូលំទូលាយ ជោគជ័យត្រចះ​ត្រចង់​នៃឆ្នាំ​ APEC ២០១៧ ធ្វើឲ្យប្រជាជនវៀតណាមម្នា​ក់ដឹង​ច្បាស់ អំពីការទទួលខុស​ត្រូវនិងចំណងមោទនភាព​អំពីឋានៈកំពុងងើប​ឡើងរបស់ប្រទេសជាតិក្នុង​ សម័យកាលធ្វើសមាហរណកម្ម​អន្តរជាតិស៊ី​ជម្រៅនិ​ងបើក​ទូលាយ​។ ជាពិសេស សមិ​ទ្ធិផលនៃ ឆ្នាំ APEC ២​០១៧ បានបង្កើត​ឡើងជំនឿទុក​ចិត្តយ៉ាងខ្លាំ​ងសំរាប់​មជ្ឈដ្ឋាន​សហ​គ្រិន​និង តំបន់នានានៅវៀតណា​មទៅលើសមត្ថភាព​ចូលរួមនិង​រួមវិភាគទាន​ចូលក្នុង​ដំណើរ​ធ្វើស​មា​ហរណកម្ម​ អន្តរជាតិរបស់ប្រទេសជាតិប្រ​កបដោយ​ប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ​អះអាង​ជា ថ្មីម្តង​ទៀតថា៖ វៀតណា​ម​ បន្តជាមិត្ត​ភ័ក្តជឿទុក​ចិត្តិនិង​សមាជិក​សកម្មដែល​មានទទួល​ខុសត្រូវ​ចំពោះ​សហគមន៍​តំបន់​និង​អន្តរជាតិ។

ដោយមានឧ​ត្តមភាព​នៃរយៈពេលជាង ៣០ ឆ្នាំផ្លាស់ប្តូរថ្មី រួមជាមួយការគាំទ្ររបស់ ប្រជាជ​ន ជោគជ័យនៃឆ្នាំ​ APEC ​២០១៧ នឹងផ្តល់កំលាំងចលករថែមទៀតសំរាប់វៀតណាម ក្នុងការអនុវត្តកាតព្វកិច្ច​អន្តរជាតិជាបន្ត បង្ហាញនូវតួ​នាទី​​និងឋានៈរបស់ប្រទេសជាតិក្នុងពិ ភពលោកកំ​ពុងប្រែប្រួលដ៏ជ្រាលជ្រៅ៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top