• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជូនប័ណ្ណធានារ៉ាប់រងសុខភាពដល់ប្រជាជនមានស្ថានភាពលំបាកដែលរងផលប៉ះពាល់ដោយទឹកជំនន់

នាថ្ងៃទី ១១ ខែធ្នូ នៅគណៈកម្មាធិការប្រជាជនឃុំ Phu My Bac ខេត្ត យ៉ាឡាយ ស្ថាប័នធានារ៉ាប់រងសង្គម វៀតណាមបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពឧបត្ថម្ភ ដើម្បីរៀបចំការចែកជូនប័ណ្ណធានារ៉ាប់រងសុខភាពជូនដល់ប្រជាជនកំពុងស្ថិតក្នុងស្ថានភាពលំបាក រងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងតំបន់។

ក្រុមហ៊ុនធានារ៉ាប់រងសង្គមវៀតណាម ប្រគល់ប័ណ្ណធានារ៉ាប់រងសុខភាពដល់ប្រជាជនដែលមានជីវភាពខ្វះខាតនៅឃុំ Phu My Bac ខេត្តយ៉ាឡាយ (រូបថត៖ TTXVN)

តាមនោះ ប្រជាជនចំនួន ១១០នាក់ ដែលស្ថិតក្នុងស្ថានភាពលំបាក នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៃឃុំ Phù Mỹ Bắc បានទទួលប័ណ្ណធានារ៉ាប់រងសុខភាព។ ក្នុងពេលជាមួយគ្នានេះ ស្ថាប័នធានារ៉ាប់រងវៀតណាមក៏បានផ្តល់មូលនិធិជំនួយចំនួន ៥០លានដុង សម្រាប់មូលដ្ឋាន ដើម្បីចែកចាយដល់គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ  ជួយពួកគេឱ្យជំនះការលំបាកជាបន្ទាន់។ បច្ចុប្បន្ន ខេត្តយ៉ាឡាយ បានកៀរគរប័ណ្ណធានារ៉ាប់រងសុខភាពជាង ២០០០ សន្លឹក (មានតម្លៃប្រហែល ១,២ពាន់លានដុង) ពីការចូលរួមវិភាគទានពីធនាគារធំៗជាច្រើន ដើម្បី ជូនដល់ប្រជាជន។

កម្មវិធីជូនប័ណ្ណធានារ៉ាប់រងសុខភាព គឺជាផ្នែកមួយនៃផែនការកៀរគរសង្គម ដើម្បីជូមប័ណ្ណធានារ៉ាប់រងសុខភាពប្រមាណ ៤០.០០០ សន្លឹក ដល់ប្រជាជនដែលមានជីវភាពខ្វះខាតទូទាំងប្រទេស។ ប័ណ្ណទាំងនេះនឹងបន្តចែកចាយដល់មូលដ្ឋាននានាទូទាំងប្រទេស ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៥ ខែធ្នូ ដោយផ្តល់អាទិភាពដល់តំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

អនុប្រធានរដ្ឋសភា លោក ត្រឹន ក្វាងភឿង ចុះត្រួតពិនិត្យការងារត្រៀមរៀបចំការបោះឆ្នោតនៅខេត្តថាញ់ហ័រ

កាលពីថ្ងៃទី១០ ខែមីនា លោក ត្រឹន ក្វាងភឿង អនុប្រធានរដ្ឋសភាវៀតណាម បានចុះត្រួតពិនិត្យ និងធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតឃុំ ពូលួង ខេត្តថាញ់ហ័រ ស្តីពីការងារត្រៀមរៀបចំការបោះឆ្នោតសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

Top