• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្លោះហាម៉ាស-អ៊ីស្រាអ៊ែល៖ អ៊ីស្រាអែលបញ្ជូនគណៈប្រតិភូចរចាទៅកាន់កាតា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនាថ្ងៃទី ៥ កក្កដា ថា លោកនឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសកាតានៅថ្ងៃទី ៦ កក្កដា ដើម្បីចរចាជាមួយចលនាអ៊ីស្លាមហាម៉ាស លើ កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

មនុស្សម្នាចូលរួមក្នុងការតវ៉ាទាមទារឲ្យដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Shir Torem)

យោងតាមសេចក្តីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ការសម្រេចចិត្តនេះត្រូវបាននាំចេញ ដោយផ្អែកលើការវាយតម្លៃនៃស្ថានភាពបច្ចុប្បន្នក្នុងគោលបំណងពន្លឿនដំណើរការផ្លាស់ប្តូរចំណាប់ខ្មាំង និងការសម្រេចបានបទឈប់បាញ់នៅហ្គាហ្សា ឈរលើសំណើរបស់កាតា។ សំណើនេះរួមមានការដែលក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអែលចំនួន ១០ នាក់ និងបញ្ជូនសាកសពចំនួន ១៨ នាក់មកវិញជាថ្នូរនឹង បទឈប់បាញ់រយៈពេល ៦០ ថ្ងៃ។ ទន្ទឹមជាមួយគ្នានោះ អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន ១.០០០ នាក់ រួមជាមួយមនុស្ស ១.០០០ នាក់ទៀតនៅតំបន់ហ្គាហ្សាដែលត្រូវបានចាប់ខ្លួនបន្ទាប់ ពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ លើសពីនេះ ក្នុងអំឡុងពេលបទឈប់បាញ់ ភាគីទាំងពីរនឹងធ្វើការចរចាដើម្បីបញ្ចប់សង្រ្គាមទាំងស្រុង។

ក្នុងពេលជាមួយគ្នានោះ ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានដើរតាមផ្លូវមួយនៅ Tel Aviv នាយប់ថ្ងៃទី ៨ ខែកក្កដា ដើម្បីទាមទារឱ្យរដ្ឋាភិបាលឆាប់ឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់។ ការតវ៉ានេះបានកើតឡើងនៅពេលដែលគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់ពួកហាម៉ាសចំពោះការផ្តល់ជូនកាតា និងមុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Netanyahu ទៅកាន់សហរដ្ឋអាមេរិកនៅដើមសប្តាហ៍ក្រោយ។ ការតវ៉ាស្រដៀងគ្នានេះក៏ត្រូវបានធ្វើឡើងនៅក្រុងហ្ស៊េរុយសាឡិម គីរីយ៉ាត ហ្គាត និងផ្លូវប្រសព្វ Sha'ar HaNegev នៅភាគខាងត្បូង ប៉ុន្តែក្នុងទ្រង់ទ្រាយតូចជាង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top