ព័ត៌មាន
ជម្លោះនៅមជ្ឈិមបូព៌ា៖ សេតវិមានស្នើឱ្យសភាអាមេរិកអនុម័តលើថវិកាសម្រាប់ដោះស្រាយសម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់
ថវិកាទាំងនេះនឹងត្រូវបានប្រគល់ទៅឱ្យក្រសួងថាមពលអាមេរិក ដើម្បីធ្វើការផ្ទៀងផ្ទាត់ ការត្រួតពិនិត្យ និងមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហើយទន្ទឹមនឹងនោះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីទប់ស្កាត់អ៊ីរ៉ង់ពីការអភិវឌ្ឍ ឬធ្វើជាម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរ។
សំណើនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្តការចរចាបច្ចេកទេសនៅប្រទេសស្វីស ដើម្បីអនុវត្តន៍ជាក់ស្តែងនូវអនុស្សរណៈស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលបានចុះហត្ថលេខានៅពាក់កណ្តាលខែមិថុនា។ យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក អនាគតនៃឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់របស់ទីក្រុងតេអេរ៉ង់ គឺជាចំណុចសំខាន់នៃការចរចា៕





