• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជម្រុញការងារថែទាំជនក្រីក្រឲ្យរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព

​នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០០ មុននេះ១៦​ឆ្នាំ សំដៅជួយជ្រោមជ្រែងទិវា​ពិភពលោក​ប្រឆំាងភាព​ក្រីក្រ​នោះ រណសិរ្ស​មាតុភូមិ​វៀតណាម បានអនុវត្តចលនា​“ទិវាដើម្បី​ជន​ក្រីក្រ” ដែល​ផ្សាភ្ជាប់​ជាមួយ​នោះ​គឺមូល​នីធិ​ដើម្បី​ជន​ក្រីក្រលើទូ​ទាំង​ប្រ​ទេស។ ហើយជារៀង​រាល់ឆ្នាំ គណៈកម្មាធិការអចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​មជ្ឈឹម រណសិរ្ស​មាតុភូមិ​វៀតណាម បានអនុវត្តបំផុសចលនា ខែកំពូលដើម្បីជនក្រី​ក្រ (ចាប់​ពីថ្ងៃទី១៧ តុលាដ​ល់​ថ្ងៃទី​១៨ខែវិច្ឆិកា)។ អស់រយៈពេល១៥ឆ្នាំកន្លង​មក ប្រព័ន្ធមូលនីធិដើម្បី​ជន​ក្រីក្រ​ បានរៃអង្គាស់​ប្រាក់​បាន​ចំនួន​១១ពាន់​ពាន់​លាន​ដុង។ តាមនោះ ជួយឲ្យគ្រួសារ ៣៤ពាន់គ្រួមានលំនៅដ្ឋានល្អ មនុស្សជិត១៥០​ពាន់​នាក់​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ ធ្វើផលិត​កម្ម​ និងប្អូនៗ៣០០ពាន់នាក់មាន​ស្ថាន​ភាព​លំបាក បានទៅសាលារៀន។ អញ្ជើញ​ផ្តល់​សំភាសន៍អ្នកយកព័ត៌មាន​ នៃវិទ្យុសម្លេងវៀតណាម ប្រធានគណៈ​កម្មា ធិការ​មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិ​វៀត​​ណាម​ លោក Nguyen Thien Nhan បានឲ្យដឹងថា៖

​“យោងតានបទដ្ឋានថ្មី  លើទូទាំងប្រទេសមានគ្រួសារក្រីក្រជាង ២,៣លាន​គ្រួ។ នាពេល​ខាង​មុខ វៀត​ណាម​បាន​អនុវត្ត​ការចល​នាដោយ​ពាក្យស្លោកសំខាន់​ គឺរួម​បញ្ចូលប្រភពកម្លាំង។ ប្រភពកម្លាំង​របស់​រដ្ឋ ប្រភព​កម្លាំង​របស់​ក្រុម​គ្រួសារ​ផ្ទាល់ ប្រភព​កម្លាំងរបស់​សង្គម តាមរយៈការចលនារបស់រណសិរ្ស និងអង្គភាព​ជាសាម​ជិក ជាពិសេស​គឺមូលនីធិ ដើម្បីជនក្រីក្រ។ យើងខ្ញុំជឿជាក់ថា អង្គភាពអា​ជីវកម្ម​នានា​និង ប្រជា​ជន​ទូទាំង​ប្រទេស​រួម​ជាមួ​យការរួម​ចំណែក​ថ្មី ការច្នៃប្រឌិត​ថ្មី​នោះ ការ​ចលនា​ថៃ​ទាំ សម្រាប់​ជន​ក្រីក្រ​ដើម្បី​រួច​ផុត​ពីភាព​ក្រីក្រ​ប្រក​ប​ដោយ​​និរន្តរភាព រួមចំណែក​កសាង​ជនបទថ្មី ហើយនឹងទទួលបានលទ្ធផល​ល្អថែម​ទៀត​ក្នុង​ឆ្នាំ​២០១៦នេះ​និង​រយៈ​ពេល​ ៥ឆ្នាំ​ខាង​មុខ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top