• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ឈានមុខនិងយូរអង្វែងរបស់វៀតណាម

ជប៉ុននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើបណ្តាវេទិកាតំបន់និងអន្តរជាតិ ក៏ដូចជា សម្តែងការគាំទ្រចំពោះគោលជំហររបស់វៀត ណាមនិងអាស៊ានលើបញ្ហាសមុទ្រខាងកើត។
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide មកសម្តែងការគួរសម (រូបថត៖ VGP)


នាថ្ងៃទី ១៩ ខែតុលា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបលោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ដែលអញ្ជើញមកសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះការដែលលោកនាយករដ្ឋមន្រ្តី Suga Yoshihide ជ្រើសរើសវៀតណាមជាប្រទេសដើមដំបូងសម្រាប់ដំណើរទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែង ដែលបង្ហាញនូវការគោរពពិសេសចំពោះ វៀតណាមនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ក៏បានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់ជប៉ុនលើបញ្ហាសមុទ្រខាងកើត ក្នុងនោះមានការដោះស្រាយជម្លោះនិងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)


ចំណែកឯលោកនាយករដ្ឋមន្រ្តី Suga Yoshihide បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពយ៉ាងសកម្មប្រកប ដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវរបស់វៀតណាម ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២១ និងជាប្រធានអាស៊ាន ២០២០។ លោកបានអះអាងថា ជប៉ុននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម លើបណ្តាវេទិកាតំបន់និងអន្តរជាតិ ក៏ដូចជា សម្តែងការគាំទ្រចំពោះគោលជំហររបស់វៀតណាមនិងអាស៊ានលើបញ្ហាសមុទ្រខាងកើត។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធិដែលវៀតណាមទទួលបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនិងកោតសរសើរវៀតណាមដែលបានគ្រប់គ្រងដោយជោគជ័យ នូវជំងឺរាតត្បាតកូវីដ- ១៩។ លោកបានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនយកចិត្តទុកដាក់ខ្ពស់ចំពោះឋានៈរបស់វៀតណាមនៅក្នុងតំបន់និងគាំទ្រជានិច្ចនូវការអភិវឌ្ឍន៍របស់វៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top