• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្ពោះទៅរកគោលដៅទិញវ៉ាក់សាំងបង្ការកូវីដ ១៩ គ្រប់១៥០លានដូសក្នុងឆ្នាំ២០២១

ទិដ្ឋភាពកិច្ចប្រជុំ។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងគណៈអចិន្រ្តៃយ៍នៃ គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ជាមួយថ្នាក់ ដឹកនាំក្រសួង ស្ថាប័ននានានិងថ្នាក់ដឹកនាំទីក្រុងហូជីមិញ បានប្រព្រឹត្តទៅក្រោម អធិបតីភាពរបស់លោក Vu Duc Dam ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងជាប្រធាន គណៈកម្មការ។

នៅកិច្ចប្រជុំនេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធ ប្រឆាំងជម្ងឺរាត ត្បាតកូវីដ ១៩ បានលើកសំណើរថា ក្រសួងសុខាភិបាលត្រូវការបញ្ជា ឲ្យខេត្ត ក្រុងនានាជំរុញល្បឿនដំណើរការសាកល្បង ការណែនាំប្រជាជនយក សំណាកធ្វើតេស្តដោយខ្លួនឯង បន្ទាប់នោះពង្រីកទ្រង់ទ្រាយ ឆ្ពោះទៅការផ្សព្វផ្សាយ ជូនប្រជាជនទាំងឡាយ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ករណីដែលជម្ងឺរាតត្បាត ផ្ទុះរាលដាលនៅក្នុងមណ្ឌលឧស្សាហកម្មជាច្រើន។

ពាក់ព័ន្ធដល់បញ្ហាវ៉ាក់សាំង យោងតាមរបាយការណ៍របស់ក្រសួងសុខា ភិបាលឲ្យដឹងថា តាមការគ្រោងទុកដល់ចុងឆ្នាំ២០២១ វៀតណាមទំនងជានឹងមាន វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ ៧០% នៃចំនួនប្រជាជនសរុប (ស្មើនឹង១៥០លានដូស) ប៉ុន្តែតាមអ្នកជំនាញជាច្រើនចាត់ទុកថា ត្រូវតែមានវ៉ាក់សាំង “កាន់តែឆាប់កាន់តែល្អ” ហើយល្អបំផុតគឺមុនខែតុលាឆ្នាំ២០២១។

នាល្ងាចថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មការ ជាតិដឹកនាំការបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ក៏បានដឹកនាំកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូជាមួយខេត្ត Bac Giang និង Bac Ninh ផងដែរ។

នៅកិច្ចប្រជុំនេះ គណៈអចិន្រ្តៃយ៍នៃគណៈកម្មការជាតិដឹកនាំការបង្ការប្រយុទ្ធ ប្រឆាំងកូវីដ ១៩ បានវាយតម្លៃថា Bac Giang កំពុងដើរតាមទិសដៅត្រឹមត្រូវក្នុង ការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត ព្រមទាំងចាំបាច់ត្រូវបន្តការត្រួតពិនិត្យនៅក្នុង សហគមន៍ ហើយនាំសហគ្រាសវិលត្រឡប់ទៅរកប្រតិបត្តិការឡើងវិញប្រកបដោយ សុវត្ថិភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top