• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំនួនប្រាក់ជួយឧបត្ថម្ភនិងចុះឈ្មោះជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ឡើងទៅដល់ជិត ៣.៥០០ពាន់លានដុង

អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Ngo Sach Thuc ទទួលប្រាក់ពីអគ្គនាយករងប្រធានសហជីពទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Dinh Dang Quang (រូបថត៖ Minh Duc/TTXVN)
 

នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលបានជំនួយឧបត្ថម្ភពីទីភ្នាក់ងារ អង្គភាព និងបុគ្គលជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដើម្បីចូលរួមវិភាគទានប្រភពធនធានសម្រាប់គាំទ្រដល់ការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។ ចាប់ពីថ្ងៃទី ១ ឧសភាឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ននេះ ចំនួនប្រាក់ជួយឧបត្ថម្ភនិងចុះឈ្មោះជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩  តាមរយៈប្រព័ន្ធរបស់រណសិរ្សចាប់ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន និងតាមរយៈក្រសួងសុខាភិបាលបានឈានដល់ជិត ៣.៥០០ ពាន់ លានដុង។

នៅតាមបណ្តាពិធីទទួលជំនួយឧបត្ថម្ភ លោក Ngo Sach Thuc អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា ពីប្រភពដែលទទួលបានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនឹងបែងចែកថវិការយ៉ាងឆាប់សហ័ស ដើម្បីបំពេញបន្ថែមចូលមូលនិធិវ៉ាក់សាំងការពារកូវីដ - ១៩។ លើសពីនេះទៀត មូលនិធិក៏ត្រូវចំណាយសម្រាប់ជួយដល់ខ្សែប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ជួរមុខ តំបន់អនុវត្តន៍ការធ្វើចត្តាឡីស័ក ព្យាបាលអ្នកជំងឺកូវីដ ១៩ និងជួយឧបត្ថម្ភដល់គ្រួសាររងផលបះពាល់ដោយដោយជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top