• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចិននិងកម្ពុជាសម្រេចបាន ៦ ចំណុចនៃការឯកភាពគ្នានៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" លើកដំបូង

ចិននិងកម្ពុជាសម្រេចបាន ៦ ចំណុចនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំក្រោមយន្តការសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរនៅរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (ឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត មុនពេលកិច្ចប្រជុំ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ( រូបថត៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា/AP)

ព័ត៌មាននេះត្រូវបានរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ប្រកាសជាមួយសារព័ត៌មាននាថ្ងៃទី២៣ ខែមេសា បន្ទាប់ពីបញ្ចប់ការពិភាក្សាក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ "២+២" ដែលបានធ្វើឡើងនៅកម្ពុជានៅថ្ងៃទី២២ ខែមេសា។

ដូច្នេះ ភាគីទាំងពីរបានបញ្ជាក់ពីការគាំទ្រគ្នាទៅវិញទៅមកជាបន្តបន្ទាប់ ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក បង្កើនសន្តិសុខ និងកិច្ចសហប្រតិបត្តិការនយោបាយ។ លើសពីនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដោយផ្តោតយ៉ាងម៉ឺងម៉ាត់ លើការប្រយុទ្ធប្រឆាំងនឹងល្បែងស៊ីសងតាមអ៊ីនធឺណិត និងការក្លែងបន្លំតាមអ៊ីនធឺណិត និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។ ចិន និងកម្ពុជាក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងការសម្របសម្រួលនៅក្នុងវេទិកាតំបន់និងអន្តរជាតិ លើកកម្ពស់ទំនាក់ទំនងអន្តរជាតិដោយផ្អែកលើសមភាព ការមិនជ្រៀតជ្រែក និងការគោរពគ្នាទៅវិញទៅមក គាំទ្រពាណិជ្ជកម្មសេរីសកល និងតួនាទីរបស់អង្គការសហប្រជាជាតិ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានមានប្រសាសន៍ថា ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីរួមជាមួយកម្ពុជា អភិវឌ្ឍន៍យន្តការសន្ទនា ២+២ ទៅជាវេទិកាយុទ្ធសាស្ត្រមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ និងការពារជាតិ៕

តាម​ vovworld.vn/km-KH

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top