ជាក់ស្តែង យោងតាម VASEP ការនាំចេញបង្គាកាលពីឆ្នាំមុនសម្រេចបាន ៣,៩
ពាន់លានដុល្លារ កើនឡើង ១៤% បើធៀបនឹងឆ្នាំ ២០២៣។ ប្រទេសចិនបាននាំចូល ៨៤៣
លានដុល្លារអាមេរិក កើនឡើង ៣៩% បើធៀបនឹងឆ្នាំ ២០២៣ និងវ៉ាដាច់អាមេរិក (ចំនួន ៧៥៦
លានដុល្លារ) ដើម្បីក្លាយជាទីផ្សារបង្គារធំបំផុតសម្រាប់វៀតណាម។
មូលហេតុដែលចិនទិញបង្គាវៀតណាមច្រើន គឺដោយសារការផ្គត់ផ្គង់គ្រឿងសមុទ្រប្រភេទនេះក្នុងទីផ្សារក្នុងស្រុក របស់ចិនមានការថយចុះដោយសារអាកាសធាតុមិនអំណោយផល
ទន្ទឹមនឹងនោះប្រទេសនេះក៏បានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់ការប្រើប្រាស់ក្នុងស្រុកបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញបង្គារវៀតណាម។
ប្រទេសចិនក៏ជាទីផ្សារបង្កងយក្សរបស់វៀតណាម ដែលស្មើនឹង ៩៩% នៃការនាំចេញសរុបនៃទំនិញនេះ។
កាលពីឆ្នាំមុន
វៀតណាមបាននាំចេញគ្រឿងសមុទ្រគ្រប់ប្រភេទក្នុងតម្លៃជាង ១០ ពាន់លានដុល្លារ។ ក្នុងនោះ
បង្គា និងត្រីប្រា គឺជាសសរស្តម្ភសំខាន់ពីរ ដែលនាំមកនូវចំណូល៤ពាន់លានដុល្លារ
និង២ពាន់លានដុល្លាររៀងៗខ្លួន៕