• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចលនា “ការងារល្អមួយពាន់” - ចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងស៊ីជម្រៅរបស់កុមារវៀតណាម

“ការងារល្អមួយពាន់” គឺជាចលនាប្រឡងប្រណាំងស្នេហាជាតិរបស់កុមារវៀតណាម ដែលត្រូវបានបំផុសនៅសាលា Lien Son (បច្ចុប្បន្នជាសាលាអនុវិទ្យាល័យ Tam Son ស្រុក Tu Son ខេត្ត Bac Ninh)។
ប្រធានរដ្ឋ លោក Vo Van Thuong

នាយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុង Bac Ninh ខេត្ត Bac Ninh ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ ចលនា ការងារល្អមួយពាន់” (២៤ មីនា ១៩៦៣ - ២៤ មីនា ២០២៣) និងលើកតម្កើង វីរជន ការងារល្អរាប់ពាន់ទូទាំងប្រទេស។ ការងារល្អមួយពាន់គឺជាចលនាប្រឡងប្រណាំងស្នេហាជាតិរបស់កុមារវៀតណាម ដែលត្រូវបានបំផុសនៅសាលា Lien Son (បច្ចុប្បន្នជាសាលាអនុវិទ្យាល័យ Tam Son ស្រុក Tu Son ខេត្ត Bac Ninh)។ ក្រោយរយៈពេលខ្លី ចលនា ការងារល្អរាប់ពាន់ពីសាលា Tam Son បានរីកសុះសាយយ៉ាងឆាប់រហ័ស ហើយក្លាយទៅជាចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងស៊ីជម្រៅរបស់កុមារវៀតណាម។

អបអរសាទរ  វីរជនការងារល្អរាប់ពាន់ចំនួន ១០០ នាក់ ដែលត្រូវបានលើកតម្កើង ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា ក្នុងរយៈពេល ៦០ ឆ្នាំកន្លងទៅ ចលនា អំពើល្អរាប់ពាន់គឺជាបរិយាកាសល្អ សម្រាប់កុមារខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ ធំដឹងក្ដី ហើយក្លាយទៅជាពលរដ្ឋល្អរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋបានស្នើឱ្យសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងក្រុមយុវជនឈានមុខហូជីមិញ ជំរុញចលនាក្នុងបរិបទថ្មី ជាមួយរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធភាពជាក់ស្ដែង បង្កើតលក្ខខ័ណ្ឌ បរិយាកាសសម្រាប់កុមារធ្វើការងារល្អយ៉ាងច្រើន  ពង្រីកគំរូមនុស្សល្អ ការងារល្អ និងសកម្មភាពល្អផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប

រួមគ្នាកសាងអនាគតប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រព្រឹត្តិទៅពិធីបើកយ៉ាងឱឡារិកនៃសន្និសីទប្រធានសភាពិភពលោកលើកទី ៦ ក្រោមប្រធានបទ “ពិភពលោកមានភាពច្របូកច្របល់៖ កិច្ចសហប្រតិបត្តិការសភានិងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់មនុស្សគ្រប់រូប”។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានចូលរួមសន្និសីទនេះ។

Top