• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គ្រោះរញ្ជួយដី៦.៤វ៉ិចទ័រវាយប្រហារលើប្រទេសឥណ្ឌូណេស៊ី

 មនុស្ស​យ៉ាងហោចណាស់១០នាក់ត្រូវស្លាប់និង៤០នាក់ទៀតរងរបួសនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៤ វ៉ិចទ័រ បានវាយ​ប្រហារ​នៅនាព្រឹកថ្ងៃទី២៩ខែកក្កដា នៅកោះ Lom​bok  ប្រទេសឥណ្ឌូនេស៊ី។
 
​យោងតាម​អ្នកនាំពាក្យរបស់ទីភ្នាក់ងារទទួលបន្ទុកការកាត់បន្ថុយគ្រោះធ​ម្មជាតិឥណ្ឌូ នេស៊ី Sutopo បាន​ឲ្យ​ដឹង​ថា ចំ​នួនអ្នកស្លាប់និងរងរបួសត្រូវបានកំណត់ថា​ នៅខ័ណ្ឌ Sambelia នៃកោះ Lombok។ បច្ចុ​ប្បន្ននេះ ស្ថាប័ន​មាន​​​សមត្ថកិច្ច​កំពុងចេញបទបញ្ជាបណ្តោះអាសន្ន ដោយហាមស​កម្មភាពឡើងភ្នំ Ri​njano ដោយ​សារកា​រ​បាក់​ដី​ក្នុង​នៅភ្នំភ្លើងមួយនេះ។ មជ្ឈដ្ឋាន​មន្ត្រីឥណ្ឌូនេស៊ី​កំពុង​បច្ចុប្បន្ន​កម្មចំនួន​អ្នកស្លាប់​និងរង​របួស​ដើម្បី​រាយការណ៍​ឲ្យ​ជ្រាប​​។ កោះ Lombok ជាតំបន់ទេសចរណ៍ល្បីឈ្មោះស្ថិតនៅភាគអា​គ្នេយ៍ប្រទេសឥណ្ឌូនេស៊ី ដែល​មាន​ចំងាយ​ពីតំ​​បន់​ទេសចរណ៍​ Bali ប្រហែល១០០គីឡូ ម៉ែត្រ បែកខាង​កើតផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top