• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមគឺចូលរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក

ប្រការនេះត្រូវបានរដ្ឋមន្ត្រីការបរទេស លោក ឡេ ហោយ ជុង អះអាងនៅពេលឆ្លើយបទសម្ភាសន៍សារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា នៅសហរដ្ឋ អាមេរិក របស់អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម។
រដ្ឋមន្ត្រីការបរទេស លោក ឡេ ហោយ ជុង (រូបថត៖ VOV)

រដ្ឋមន្ត្រីការបរទេសលោក ឡេ ហោយ ជុង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោក អគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា បានបញ្ជាក់ពីការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយក្នុងពេលជាមួយគ្នានេះ ការចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងអន្តរជាតិ; ជំរុញទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសម្ចាស់ផ្ទះ និងដៃគូអន្តរជាតិ ក្នុងនោះមានបណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ។

លោករដ្ឋមន្ត្រី ឡេ ហោយ ជុង បានសង្កត់ធ្ងន់ថា សារព័ត៌មានអន្តរជាតិ និងមតិសាធារណៈវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាម និងសមាជិកស្ថាបនិករបស់លោកអគ្គលេខាបក្សនៅក្នុងក្រុមប្រឹក្សាសន្តិភាពអំពីហ្គាហ្សា និងការចូលរួមរបស់លោកអគ្គលេខាបក្សតូ ឡឹមនៅក្នុងកិច្ចប្រជុំនេះ។ ការចូលរួមរបស់វៀតណាមឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសរបស់ខ្លួនក្នុងការចូលរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍពិភពលោក ក៏ដូចជាការទទួលស្គាល់ និងការគោរពពីអន្តរជាតិចំពោះគោលជំហររបស់វៀតណាម និងសមត្ថភាពចូលរួមចំណែករបស់វៀតណាម។

ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អគ្គលេខាបក្ស លោកតូ ឡឹម បានចែករំលែកទិសដៅអភិវឌ្ឍន៍ និងគោលនយោបាយការបរទេសរបស់វៀតណាម ដោយបន្តលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូ ក្នុងនោះមានប្រទេសម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ស្របតាមក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោករដ្ឋមន្ត្រី ឡេ ហោយ ទ្រុង ក៏បានបញ្ជាក់ថា ក្នុងរយៈពេលខាងមុខ វៀតណាមនឹងធ្វើការស្រាវជ្រាវជាក់ស្តែង និងអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ផែនការសន្តិភាព ដែលមានទិសដៅសំខាន់ៗចំនួនបី ក្នុងនោះមានស្ថេរភាពនៅតំបន់ហ្គាហ្សា និងធានាការអនុវត្តបទឈប់បាញ់; អនុវត្តដំណើរការកសាងឡើងវិញរយៈពេលវែងសម្រាប់តំបន់ហ្គាហ្សា កសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសមត្ថភាព ការគ្រប់គ្រង និងអភិបាលកិច្ចរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ វៀតណាមអាចចូលរួមក្នុងសកម្ភាព មនុស្សធម៌ សកម្មភាពស្ថាបនា បន្តចូលរួម ឬគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិភាពនៅមជ្ឈិមបូព៌ា សន្តិភាព និងស្ថិរភាពនៅតំបន់ហ្គាហ្សា ជាពិសេសគឺធានាសិទ្ធិជាតិជាមូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងនោះមានសិទ្ធិក្នុងការបង្កើតរដ្ឋផ្ទាល់ខ្លួន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top