• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខ្លឹមសារសួរដេញដោលក្នុងសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី១៥ បានបំពេញតម្រូវការជាក់ស្តែង

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោយរយៈពេលធ្វើការអស់ ១.៥ថ្ងៃ រដ្ឋសភាបានបញ្ចប់កម្មវិធីសួរដេញដោល-ចម្លើយ សំនួរដេញ ដោលក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាល ទី១៥ ដែលមាន ២ ក្រុមគឺ៖ ហិរញ្ញវត្ថុ និងការអប់រំ បណ្តុះបណ្តាល។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងដឹកនាំកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

ទាំងនេះគឺជាខ្លឹមសារសំខាន់ៗ ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ថ្លែងមតិនៅចុងបញ្ចប់នៃសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា សំណួរបានបំពេញតាមតម្រូវការជាក់ស្តែង ត្រឹមត្រូវនិង ប៉ះចំបញ្ហាអ្នកបោះឆ្នោត ប្រជាពលរដ្ឋ និងសមាជិកសភាចាប់អារម្មណ៍។ ជាមួយគ្នានោះ រដ្ឋមន្ត្រីបានបង្ហាញស្មារតី បើកចំហ ការទទួលខុសត្រូវ ក្តាប់ស្ថានការណ៍ មិនគេចវេស ឆ្លើយដោយផ្ទាល់ចំពោះបញ្ហា និងមានដំណោះស្រាយជាក់លាក់នាពេលខាងមុខ។

នៅរសៀលថ្ងៃនេះ រដ្ឋសភាបានស្តាប់បទបង្ហាញ និងរបាយការណ៍ពិនិត្យ លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការដោះស្រាយការលំបាក និងឧបសគ្គដោយសារបទប្បញ្ញត្តិច្បាប់; ពិភាក្សានៅសាលប្រជុំអំពី៖ គោលនយោបាយវិនិយោគសម្រាប់គម្រោងវិនិយោគសាងសង់ ផ្លូវល្បឿន លឿន Quy Nhon – Pleiku; គោលនយោបាយវិនិយោគសម្រាប់គម្រោង វិនិយោគផ្លូវក្រវ៉ាត់ក្រុងហូជីមិញ ៤; ការកែសម្រួលគោលនយោបាយវិនិយោគនៃគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន Bien Hoa - Vung Tau ដំណាក់កាលទី ១ និងកិច្ចពិភាក្សាតាមក្រុម លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការដោះស្រាយការលំបាក និងឧបសគ្គដោយសារ បទប្បញ្ញត្តិច្បាប់៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (សហរដ្ឋអាមេរិក)។

Top