• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Ba Ria – Vung Tau វៀតណាមអញ្ជើញទៅជូនពរបុណ្យចូលឆ្នាំថ្មីនៅប្រទេសកម្ពុជា

ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មេសា ឆ្នាំ២០១៨ គណៈប្រតិភូថ្នាក់​ដឹក​នាំ​ខេត្ត Ba Ria – Vung Tau និងស្រុក Chau Duc ដឹកនាំដោយលោកវរសេនីយ៍ឯក Pham Phu Y សមាជិកគណៈកម្មការអចិន្រ្តៃយ៍​នៃ​គណៈកម្មាធិការបក្សខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានខេត្តបានទៅជូនពរបុណ្យចូលឆ្នាំថ្មីនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ យោធភូមិភាគទី ៤ នៃកងយោធពលខេមរភូមិន្ទ។

តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ​ប្រគល់អំណោយជូនបញ្ជាការដ្ឋានយោធា
ខេត្ត Ba Ria – Vung Tau (រូបថត៖ baoquankhu7.vn)

តាងនាមថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធខេត្ត Ba Ria – Vung Tau លោកវរសេនីយ៍ឯក Pham Phu Y បានប្រសិទ្ធិពរយ៉ាងល្អប្រសើរជាទីបំផុតជូនថ្នាក់ដឹកនាំ និងកម្មាភិបាល នាយទាហាន និងប្រជាជនខេត្តព្រះវិហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។

បញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau និងតំបន់ប្រតិបត្តិការសឹករង
ខេត្តព្រះវិហារចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាឆ្នាំ២០១៨ (រូបថត៖ quankhu7.vn)

គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau ថតរូប​ជា​មួយ​
តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ (រូបថត៖ quankhu7.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ បញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារបានវាយតំលៃចំពោះការសហការ ឆ្នាំ២០១៧ និងចុះហត្ថលេខាលើអនុស្សារណៈយោគយល់​គ្នាឆ្នាំ២០១៨។ គណៈបញ្ជាការយោធាស្រុក Chau Duc  និងទីក្រុងព្រះវិហារបានចុះហត្ថលេខាលើបទបញ្ញាតិសហការអនុស្សារណៈយោគយល់ និងកម្មវិធីសហការ ឆ្នាំ២០១៨ រវាងអង្គភាពទាំងពីរ។ ក្នុងឱកាសនេះដែរ គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau បានប្រគល់អំណោយជាឧបករណ៍វេជ្ជសាស្ត្រនិងថ្នាំពេទ្យ​ឲ្យគីលានដ្ឋាន និងប្រជាជនក្រីក្រនៃតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី ១៣

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញ ជីញ រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ១៣។

Top